កីឡាករជើងចាស់របស់ប្រេស៊ីល Ronaldinho បានបង្ហាញប្រិយមិត្តអ្នកគាំទ្របាល់ទាត់ថា រូបគេនៅតែមានសមត្ថភាពខ្ពស់ ដោយបញ្ចេញតិចនិកប៉ះបាល់ ដោយមិនមើលគោលដៅរបស់ខ្លួន នៅក្នុងការប្រកួតសាកល្បងមួយ។
នៅក្នុងការប្រកួតនេះ អតីតកីឡាករដ៏ល្បីឈ្មោះរបស់ Barcelona រូបនេះ បានប្រើជើងបញ្ឆោតបាល់យ៉ាងល្អ ធ្វើដូចទាត់ទៅក្រោយ មុនពេលដែលរូបគេ មើលឃើញប្រឡោះមួយ រួចក៏បញ្ជូនបាល់កាត់ទៅមុខវិញដ៏ឥតខ្ចោះ ហើយតាមរយៈការប៉ះបាល់នេះដ៏ល្អ បានធ្វើឲ្យមិត្តរួមក្រុមរបស់គេ Mustapha Hadji សុតបាល់បញ្ចូលទីបានទៀតផង។
គួរបញ្ជាក់ផងដែរថា ការប៉ះបាល់បញ្ឆោតមួយនេះ បានឆក់យកអារម្មណ៍កីឡាករស្ទើរតែមួយតារាង ហើយវាក៏បានក្លាយជាខណៈពេលដ៏អស្ចារ្យប្រចាំការប្រកួតផងដែរ។

Post a Comment