កីឡាករក្លឹប Real Madrid ទាំងអស់ បានចូលមកធ្វើការហ្វឹកហាត់ ដើម្បីត្រៀមប្រកួតនៅថ្ងៃចុងសប្ដាហ៍នេះ ដែលមានទាំងឈុតធំ និងក្រុម Real Madrid ឈុតទី២ ដើម្បីប្រកួតជាមួយក្លឹបLa Palmas។ ហើយអ្វីដែលជាដំណឹងល្អសម្រាប់ Real Madrid នោះគឺខ្សែបម្រើប្រយុទ្ធវ័យក្មេង James Rodriguez បានចូលមកហ្វឹកហាត់ឡើងវិញបន្ទាប់ជាពីរបួសអស់កាលដ៏យូរមក។
ទោះបីទើបចូលហ្វឹកហាត់ក្តី ប៉ុន្តែជំនាញញាក់បាល់របស់កីឡាករកូឡុំប៊ីរូបនេះ មិនបានបាត់បង់នោះទេ ពោលគឺនៅតែល្អដូចដើម។ ដោយធ្វើការហ្វឹកហាត់ជាមួយ កីឡាករឈុតទី២ ក្នុងនោះក៏មាន កីឡាករ Enzo Zidane កូនប្រុសរបស់អតីតកីឡាករ Zinedine Zidane ផងដែរ។ តាមរយៈការហាត់នេះ Enzo Zidane បានតាមដេញដណ្ដើមយកបាល់ពីជើង James ប៉ុន្តែរូបគេបានត្រឹមខកចិត្តប៉ុណ្ណោះ។
James Rodriguez បានប្រើក្បាច់ញាក់ស៊ីប្រឡោះជើង យ៉ាងល្អខណៈ Enzo ដេញតាមដូចលេងស្វាដណ្ដើមបាល់ទៅហើយ។
ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Post a Comment