GuidePedia

0
ក្លិបបិសាចក្រហម Manchester United កំពុងធ្វើការទំនាក់ទំនង ជាមួយតំណាងរបស់ ខ្សែបំរើស្លាប Antoine Griezmann របស់ក្លិបលំដាប់កំពូល នៅអេស្ប៉ាញ Atletico Madrid ដើម្បីធ្វើការចរចាក្នុងការ នាំយកកីឡាកររូប នេះមកកាន់ទឹកដី Old Trafford។


គ្រូបង្វឹករបស់ Man United លោក Louis van Gaal ចង់បន្ថែមកម្លាំងប្រយុទ្ធ របស់ក្រុម ឲ្យកាន់តែខ្លាំងថែមទៀត ទើបសម្លឹងឃើញកីឡាករ សញ្ជាតិបារាំងរូបនេះ ជាជម្រើសទីមួយ ខណៈដែល Barcelona និង Chelsea ក៏កំពុងតែចាប់អារម្មណ៍ ដូចគ្នាដែរ។

លោក Van Gaal បានបញ្ជាក់ឲ្យដឹង ទាក់ទងនឹងការចង់បាន ខ្សែបំរើវ័យ២៤ឆ្នាំនេះថា ”ខ្ញុំបាននិយាយថា យើងត្រូវការអ្នកលេង ដែលអាចបង្កើតឱកាស ប្រយុទ្ធ ឲ្យបានច្រើនសំរាប់ ក្រុម ហើយដូចដែលអ្នកបាន ឃើញអញ្ចឹង គ្រប់កីឡាករ ដែលខ្ញុំបាននាំមក គឺសុទ្ធតែមាន សមត្ថភាពបែបហ្នឹង ប៉ុន្តែយើងត្រូវការ បន្ថែម ទៀត”។

ចំណែកតំណាងរបស់ Griezmann បានប្រាប់ឲ្យដឹងថា ការចរចាកំពុង ដំណើរការទៅ យ៉ាងល្អ។


Antoine Griezmann បង្ហាញខ្លួនជាមួយក្រុម Atletico Madrid បាន៤៥ប្រកួតហើយ ចាប់តាំងពីគាត់បានមកចូលរួម ក្នុងឆ្នាំ២០១៤ ដោយស៊ុតបញ្ចូលទី បាន ២៦គ្រាប់៕

Post a Comment

 
Top