GuidePedia

0
សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត ​កាំរស្មី​ឡាស៊ែរ​ ដែល​ចាំង​ចំ​មុខ​ Wayne Rooney​ កាល​ពីអំឡុង​ពេល​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​រៀប​ចាប់​ផ្ដើម​ស៊ុត​បាល់​ប៉េណាល់ទី​ នា​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​​ Capital One Cup ដែល​ Man Utd ចាញ់​ បាល់​ប៉េណាល់ទី ​Middlesbrough ៣​ទល់​១​ បន្ទាប់​ពី​ចប់​ការ​ប្រកួត​០​ទល់​០។


តាម​រយៈ​រូប​ភាព​ទូរទស្សន៍​ដែល​បាន​បង្ហាញ​ភ្លើង​ខៀវ​លេច​ឡើង ​លើ​ផ្ទៃ​មុខ​របស់​កីឡាករ​ Rooney ខណៈ​ដែល​គាត់​ត្រៀម​ខ្លួន​ស៊ុត​បាល់​ពិន័យ។ ការ​ស៊ុត​របស់​គាត់​ត្រូវ​អ្នក​ចាំ​ទី​ Tomas Mejias សង្គ្រោះ​បាន​ហើយ​កីឡាករ​បី​សាច​ក្រហម​បន្ត​ស៊ុត​អត់​ចូល​ដល់​ទៅ​បី​ក្នុង​ចំណោម​បួន​នាក់​។

ដូច​នេះ​ហើយ​បាន​ជា​​ ខាង​សហព័ន្ធ​បាល់ទាត់​អង់គ្លេស ​បាន​ថ្លែង​ថា​​ នឹង​ស្រាវជ្រាវ​អភូតហេតុ​នេះ​ឲ្យ​ឃើញ​ ថា​ភ្លើង​នេះ​មាន​ប្រភព​មក​ពី​ណា។


អ្នក​ចាត់​ការ​ក្លឹប​បិសាច​ក្រហម​លោក Louis van Gaal បាន​និយាយ​ថា​ Middlesbrough ពិត​ជា​មាន​សំណាង​ណាស់​ ដែល​ឈ្នះ​ពួក​យើង​ក្នុង​ស៊ុត​ប៉េណាល់ទី​កាត់​សេចក្ដី។ វា​ដូច​ចា​ការ​លេង​ល្បែង​ក្នុង​កាស៊ីណូ​អញ្ចឹង​។ មួយ​ខ្មៅ​ហើយ​មួយ​ទៀត​ស។ គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ត​ទៀត​ថា​៖" ពួក​យើង​បាន​ហ្វឹកហាត់​ស៊ុត​បាល់​ពិន័យ​កាត់​សេចក្ដី​នេះ​ កាល​ពី​ម្សិលមិញ។ ​ប៉ុន្តែ​វា​បាន​កើត​ឡើង​រួច​ទៅ​ហើយ។

Post a Comment

 
Top