GuidePedia

0
ក្រុម​តោ​កំណាច​អង់គ្លេស​បាន​បន្ត​កំណត់​ត្រា​ឈ្នះ​រហូត​ក្នុង​វគ្គ​ជម្រុះ Euro 2016 បន្ទាប់​ពី​បើក​កីឡដ្ឋាន Wembley លត់​ក្រុម​ជម្រើស​ជាតិ​អេស្ដូនី ២-០ កាល​ពី​យប់​មិញ​នេះ បើ​ទោះ​ជា​អវត្តមាន​ប្រធាន​ក្រុម Wayne Ronney ក៏​ដោយ។


Theo Walcott ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ស៊ុត​គ្រាប់​នាំ​មុខ​មុន​នៅ​ចុង​តង់​ទី​១ នាទី​ទី​៤៥ ខណៈ​ដែល​ខ្សែ​បម្រើ​ស្លាប​របស់ Manchester City គឺ Raheem Sterling ជា​អ្នក​បង្ហើយ​គ្រាប់​ទី​២ នៅ​៥​នាទី​មុន​ចប់​ការ​ប្រកួត។



លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Roy Hodgson មាន​ ២៧ ពិន្ទុ​ក្នុង​ដៃ​ឈរ​លើ​កំពូល​តារាង​ក្នុង​ពូល E ដោយ​ឈ្នះ​ទាំង​៩​ប្រកួត។

លទ្ធផល​វគ្គ​ជម្រុះ EURO 2016 កាល​ពី​យប់​មិញ៖




Post a Comment

 
Top