GuidePedia

0
ក្រុមដែលកំពុងឈរនៅលេខ២ក្នុងតារាង Premier League កាំភ្លើងធំ Arsenal បានអវត្តមាន កីឡាករសំខាន់២រូបរួមមាន ខ្សែបម្រើប្រយុទ្ធ Alex Oxlade-Chamberlain និងខ្សែប្រយុទ្ធដ៏មុតស្រួច Theo Walcott ចំពោះ ៣ប្រកួតខាងមុខ ដោយសារពួកគេមានបញ្ហារបួស ។


អ្នកចាត់ចែងការទូទៅក្លឹប Arsenal លោក Arsene Wenger បានថ្លែងប្រាប់សារព័ត៌មាន BBC ថា ពួកគេទាំងពីរនាក់ នឹងអវត្តពីទីលានយ៉ាង ហោចណាស់ក៏ ៣សប្តាហ៍ដែរ ដោយមានន័យថា ពួកគេអវត្តមានពីក្លឹប៣ប្រកួត និង២ប្រកួត ទៀតក្នុងក្រុមជម្រើសជាតិ អង់គ្លេស ក្នុងអំឡុងប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Sheffield Wednesday ដោយលទ្ធផល ៣-០ នៅពានរង្វាន់ Capital One Cup ក្នុងវគ្គ១៦ក្រុមនោះ ។

គ្រូបង្វឹកជនជាតិបារាំង វ័យ៦២ឆ្នាំខាងលើបានបន្ថែមទៀតថា ៣ប្រកួតពុំមានជើងខ្លាំងទាំងពីរនោះគឺពេល Arsenal ជួប ប្រកួតទល់នឹង Swansea City និងក្រុម Tottenham Hotspur នៅ Premier League និងក្រុម Bayern Munich របស់អាល្លឺម៉ង់នៅ Champions League គ្រាដែលក្រុមជម្រើសជាតិអង់គ្លេស ត្រូវជួបប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងអេស្ប៉ាញ និងបារាំង ។


គ្រូបង្វឹកចាស់វស្សានៅ Arsenal លោក Wenger បានបញ្ជាក់ថា ទោះជាបែបនេះក្តី Walcott និង Chamberlain នឹងត្រូវសម្រាករហូតដល់ចប់រដូវកាលក្នុងជើង ទី១ រដូវកាលឆ្នាំ២០១៥-២០១៦ នេះគ្រាដែល Walcott មានបញ្ហារបួសក្រលៀន និង Chamberlain វ័យ២២ឆ្នាំ បានរងរបួសសរសៃពួរជើង ៕

Post a Comment

 
Top