GuidePedia

0
នៅលើសង្វៀន SEA-TV ថ្ងៃអាទិត្យ ទី០១ ខែ វិច្ឆិកា ឆ្នាំ២០១៥ខានស្អែកនេះ អ្នកប្រដាល់កម្ពុជា២រូប ត្រៀមប្រកួតជាមួយ អ្នកប្រដាល់ថៃ ក្នុងនោះអ្នកប្រដាល់ ព្រំ សំណាង ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ប៉ះអ្នកប្រដាល់ថៃ Phach Bopha ប្រកួតក្នុងទម្ងន់៧៥គីឡូក្រាម គ្រាដែលអ្នកប្រដាល់ ម៉ន សាម៉េត ក្លឹបការិយា ល័យ ទី៥កងទ័ពជើង គោកជួបប្រកួតជាមួយអ្នកប្រដាល់ឡាវ Soper Sam ក្នុងប្រភេទទម្ងន់៥៧ គីឡូក្រាម ។


ព្រំ សំណាង ជាជើងខ្លាំងម្នាក់របស់កម្ពុជា សម្រាប់ប្រភេទទម្ងន់ធ្ងន់ ហើយគេក៏ធ្លាប់ប្រកួតជាមួយបរទេសច្រើនលើកហើយដែរ ដោយឈ្នះច្រើនជាងចាញ់ ។ Phach Bopha តាមប្រវត្តិប្រកួតរបស់គេមិនជាអន់ទេ ដោយធ្លាប់ឆ្លងកាត់ប្រកួតចំនួន១១៩លើក ក្នុងនោះវាយឈ្នះ៨៩លើកទៅហើយចាញ់១៨លើក និង ស្មើ២លើក ។

ចំពោះអ្នកប្រដាល់កណ្ដាប់ដៃខ្លាំង និងកែងឆេះ ព្រំ សំណាង វិញប្រកួតបាន៧០លើក តិចជាង Phach Bopha ៤៩លើកឯណោះ ក្នុងនោះវាយឈ្នះ៦០លើក ចាញ់៨លើក និងស្មើ២លើក ប្រកួតចុងក្រោយបានវាយចាញ់ Kham Lay Phith ដោយពិន្ទុ ។

សម្រាប់អ្នកប្រដាល់ ម៉ន សាម៉េត ក្លឹបការិយាល័យទី៥ កងទ័ពជើងគោក ជួបជាមួយអ្នកប្រដាល់ឡាវ Soper Sam ក្នុងប្រភេទទម្ងន់៥៧ គីឡូក្រាម ។ បើតាម លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ SEA-TV ឲ្យដឹងនោះថា អ្នកប្រដាល់ឡាវ Soper Sam មិនជាខ្លាំងប៉ុន្មានទេ ព្រោះរូបគេមាន ពិសោធន៍លើសង្វៀនតិចជាង សាម៉េត ២៥ដង ។

អ្នកប្រដាល់ថៃរូបនេះធ្លាប់ប្រកួតបាន ១០៤លើក ឈ្នះ៩២លើក ចាញ់១០លើក និងស្មើ២លើក បើប្រៀបជាមួយ ម៉ន សាម៉េត ដែលប្រកួតបាន១២៥លើក ឈ្នះ ៩៩លើកចាញ់២៧លើក និងស្មើ៣លើក ។


ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ អ្នកប្រដាល់ ឃិត ទូច ក្លឹបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ជួបជម្រះបញ្ជីជាមួយ អ្នកប្រដាល់ ថៃ ស័ក្តសារៈ ក្លឹបកងទ័ព ជើងទឹកប្រកួតក្នុងទម្ងន់ ៦០គីឡូក្រាម និងអ្នកប្រដាល់ នួន ភារ័ក្ស ក្លឹបតាព្រហ្មមានជ័យ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ ពុទ្ធ សុខសារុន ក្លឹបពុទ្ធសេរីវង្សកីឡា ៕

Post a Comment

 
Top