កីឡាករលំដាប់កំពូលរបស់ជម្រើសជាតិ ស៊ុយអែត Zlatan Ibrahimovic បានអះអាងកាលពីថ្ងៃពុធថា ភ្នាក់ងាររបស់លោកដែលទើបត្រូវបានក្រុម AC Milan ទាក់ទង ដើម្បីចង់បានរូបលោកវិលត្រឡប់ទៅកាន់ទឹកដី San Siro របស់ក្រុមអ៊ីតាលីមួយនេះវិញ ប៉ុន្តែ កីឡាកររូបនេះ និយាយថា មិនបានចាប់អារម្មណ៍ក្នុងការចាកចេញពីក្លិបជើងឯក បារាំង Paris Saint-Germain ទេ។
ខ្សែប្រយុទ្ធ វ័យ ៣៣ ឆ្នាំនេះបានថ្លែងក្នុងសន្និសីទកាសែតក្បែរក្រុង Stockholm មួយថា «ខ្ញុំនឹងនៅបន្តក្នុងក្រុម PSG ហើយខ្ញុំពិតជារីករាយនៅទីនេះ។ យើងជាក្រុម ជាគ្រួសារតែមួយដ៏ល្អ និងរីករាយណាស់»។
Ibrahimovic ដែលធ្លាប់លេងឲ្យក្លិប AC Milan កាលពីឆ្នាំ ២០១០ ដល់ ២០១២ និងបាននាំឲ្យក្លិបអ៊ីតាលីនេះ ឈ្នះតំណែងជើងឯកក្របខ័ណ្ឌ Serie A ក្នុងរដូវកាលដំបូងរបស់លោក បានបន្ថែមថា៖ «ប៉ុន្តែ ខ្ញុំមានក្តីរីករាយយ៉ាងខ្លាំង ដែលមានការចាប់អារម្មណ៍មកលើរូបខ្ញុំវិញ»។
ជម្រើសជាតិស៊ុយអែតនេះនៅសល់កិច្ចសន្យា ១ រដូវកាលចុងក្រោយទៀត ជាមួយក្លិបបារាំង PSG ហើយនៅពេលសួរអំពីផែនការរបស់គេនាពេលអនាគតនោះ កីឡាកររូបនេះគ្រាន់តែបានឆ្លើយតបវិញថា៖ «យើងចាំមើលទាំងអស់គ្នាសិនទៅ»។
Zlatan Ibrahimovic នឹងដឹកនាំក្រុមជម្រើសជាតិ ស៊ុយអែត ប្រកួតជាមួយ ប្រទេសរុស្ស៊ី នៅទីក្រុង ម៉ូស្គូ នាថ្ងៃសៅរ៍ ទី៥ ខែកញ្ញានេះ វេលាម៉ោង ១១ យប់ (ម៉ោងកម្ពុជា) នៅក្នុងវគ្គជម្រុះ Euro ២០១៦ មុនពេលត្រូវហោះទៅប្រកួតជាមួយ អូទ្រីស នៅវេលាទៀបភ្លឺម៉ោង ១:៤៥ នាទី (ម៉ោងកម្ពុជា) ថ្ងៃពុធសប្តាហ៍ក្រោយនេះ៕

Post a Comment