GuidePedia

0
កីឡាករ​ចំណូល​ថ្មី​ចុងក្រោយ​របស់​ក្រុម​បិសាច​ក្រហម​ Manchester​ United,​ Anthony ​Martial​ ដែល​មាន​តម្លៃ​ខ្លួន​ជិត​៥០​លាន​អឺរ៉ូ​ ពិត​ជា​ទាក់ទាញ​ចំណាប់ អារម្មណ៍​ពី​ប្រិយមិត្ត​មែនទែន​ តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ វា​ហាក់​ដូចជា​ផ្ទុយ​ស្រឡះ ​ពី​គោលការណ៍​របស់​អតីត​គ្រូ​បង្វឹក​ចាស់​វស្សា​ លោក​ Sir Alex Ferguson​ សម្រាប់​ការ​ដោះដូរ​កីឡាករ​។​


អតីត​គ្រូ​បង្វឹក​របស់​ក្រុម​បិសាច​ក្រហម​រូប​នេះ​ បាន​បញ្ឈប់​ការ​ចំណាយ​លុយ​ក្នុង​ចំនួន​ដ៏​ច្រើន​ ដើម្បី​ទិញ​កីឡាករ​ នៅ​រដូវកាល​ចុងក្រោយ​របស់​លោក​ ជាមួយ ​Man Utd​ ហើយ​នា​ពេល​នោះ​ សម្រាប់​កីឡាករ​ដែល​រូបលោក​ចង់​បាន​ចុងក្រោយ​គឺ ​Lucas Moura។​

តែ​ស្របគ្នា​នោះ​ រូបលោក​បាន​បរាជ័យ​ក្នុង​ការ​នាំ​យក​កីឡាករ​វ័យក្មេង​ របស់​ប្រេស៊ីល​រូប​នេះ​ ដោយសារ​ PSG ​បោះ​ទឹកប្រាក់​ដណ្ដើម​យក​ ហើយ​ដោយសារ​មូលហេតុ​នេះ​ រូបលោក​បាន​បញ្ចេញ​ពាក្យ​សម្ដី​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។​

Moura​ បាន​ប្ដូរ​ទៅ​លេង​ឲ្យ​ PSG​ ក្នុង​រដូវ​កាល​ឆ្នាំ​២០១២/១៣​ ហើយ​ទន្ទឹមគ្នា​នោះ​ លោក Ferguson​ បាន​និយាយ​ទាក់ទង​នឹង​រឿង​នេះ​ ប្រាប់​ ESPN​ ថា៖​

ខ្ញុំ​គិត​ថា​វា​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​ ដែល​ក្លឹប​បាល់ទាត់​មួយ​ ហ៊ាន​ចំណាយ​ទឹក​ប្រាក់​ដល់​ទៅ​៤៥​លាន​អឺរ៉ូ​ ដើម្បី​ទិញ​កីឡាករ​អាយុ​១៩​ឆ្នាំ​ ហើយ​នៅ​ពេល​នៅ​ពេល​ដែល​រឿង​នេះ​កើតឡើង​ ពិភព​បាល់ទាត់​នឹង​ក្រឡាប់ចាក់​ជា​មិនខាន​។​


តើ​ប្រិយមិត្ត​យល់​យ៉ាងណា​ដែរ សម្រាប់​ពាក្យ​សម្ដី​របស់​គ្រូ​បង្វឹក​ ដែល​ពោរពេញ​ដោយ​បទពិសោធន៍​រូប​នេះ​ ? ហើយ​ក្នុងន័យ​នេះ​ តើវា​ពិត​ដែរឬទេ​​ ដែល​​ឥឡូវនេះ​ Man Utd កំពុង​តែ​ចាយលុយខ្ជះខ្ជាយទៅលើ​កីឡាករ​?​

Post a Comment

 
Top