GuidePedia

0
ក្លិប​រង​ជើង​ឯក​អាល្លឺម៉ង់​ឆ្នាំ​មុន Wolfburg បាន​បំបែក​ឯកត្តកម្ម​កំណត់​ត្រា​ទិញ​កីឡាករ ចូល​ក្នុង​ក្លិប​របស់​ខ្លួន ក្រោយ​ពី​បាន​ចុះ​ហត្ថលេខា​ជាមួយ​ខ្សែ​បម្រើ​កណ្តាល​អាល្លឺម៉ង់ Julian Draxler ពី​ក្លិប Schalke នា​ថ្ងៃ​ចុង​ក្រោយ​មុន​បិទ​បញ្ចប់​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​អឺរ៉ុប។

កីឡាករ​​ខ្សែ​បម្រើ​កណ្តាល​សញ្ជាតិ​ អាល្លឺម៉ង់ Julian Draxler មុនចេញ​ពី​ក្លិប​ Schalke

Draxler នឹង​មក​លេង​នៅ​ទីនេះ​ក្នុង​កិច្ច​សន្យា​ចំនួន ៥​ឆ្នាំ ក្នុង​តម្លៃ​ខ្លួន ដែល​ត្រូវ​គេ​ប៉ាន់​ស្មាន ប្រមាណ​ជា ៣៥​ លាន​អឺរ៉ូ (ស្មើ ២៥ ​លាន​ផោន) ដែល​ជា​តម្លៃ​ខ្លួន​ផ្ទេរ​ធំ​ជាង​គេ​ទី​ពីរ នៅ​ក្នុង​រង្វង់​ លីក Bundesliga របស់​អាល្លឺម៉ង​នេះ បន្ទាប់​ពី កីឡាករ Mario Gotze តម្លៃ​ខ្លួន ៣៧ លាន​អឺរ៉ូ ផ្ទេរ​ទៅ​ក្លិប Bayern ពី Borussia Dortmund កាល​ពី​ពីរ​ឆ្នាំ​មុន។

លោក Horst Heldt នាយក​ក្លិប Schalke មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ គ្រាន់​តែ​និយាយ​ថា វា​ជា​ការ​ដោះ​ដូរ ថ្លែ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប។

សារព័ត៌មាន​ក្នុង​ប្រទេស​ អាល្លឺម៉ង់ បាន​សន្និដ្ឋាន​ថា Wolfburg បាន​ចំណូល​ប្រមាណ​ជាង ១០០ លាន​អឺរ៉ូ​ពី​ការ​លក់​កីឡាករ Kevin De Bruyne ទៅ​ឲ្យ​ក្លិប​អង់គ្លេស Manchester City និង​កីឡាករ Ivan Perisic ទៅ​ឲ្យ​ក្លិប​អ៊តាលី Inter។

Draxler ត្រូវ​បាន​រំពឹង​ថា ​នឹង​មក​បំពេញ​ចន្លោះ​ខាង​ឆ្វេង ជំនួស​កីឡាករ​ដែល​ចាក​ចេញ De Bruyne ខណៈ​ដែល Wolfburg នេះ​ក៏​បាន​បញ្ជាក់​ពី​ការ​មក​ដល់​របស់​ខ្សែ​ការពារ​អន្តរជាតិ​ប្រេស៊ីល Dante ពី​ក្លិប Bayern Munich ផង​ដែរ​ក្នុង​កិច្ច​សន្យា​លេង​ចំនួន ​៣​ឆ្នាំ។ ជុំវិញ​ការ​ដោះ​ដូរ​កីឡាករ​ក្នុង​ក្លិប​ធំៗ​មួយ​ចំនួន​នៅ​អាល្លឺម៉ង់ នានា​ទី​ចុង​ក្រោយ​មុន​បិទ​បញ្ចប់​ទីផ្សារ​ដោះ​ដូរ

ក្លិប Bayer Leverkusen ចុះ​ហត្ថលេខា​ជាមួយ​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ ម៉ិចស៊ិក Javier Hernandez ក្នុង​កិច្ច​សន្យា​ចំនួន ៣ ​ឆ្នាំ​ពី​ក្លិប​បិសាច​ក្រហម Manchester United ខណៈ​ដែល​ក្លិប​អង់គ្លេស​នេះ​ឲ្យ​ខ្ចី​ជើង កីឡាករ Adnan Januzaj មក​លេង​នៅ​អាល្លឺម៉ង់​ជាមួយ Borussia Dortmund។

ដោយ​ឡែក Hamburg យក​ខ្សែ​បម្រើ​ប្រយុទ្ធ Aaron Hunt មក​លេង​ជាមួយ ៣​ឆ្នាំ ក្រោយ​ពី​កីឡាករ​នេះ​ចេញ​ពី​ក្លិប Wolfburg។

រីឯ Schalke ខ្ចី​ជើង​ខ្សែ​បម្រើ​កណ្តាល Pierre-Emile Hojbjerg ពី​ក្លិប Bayern Munich ចំ​ពេល​ក្លិប Stuttgart ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អូស្ត្រាលី Robbie Kruse ពី​ក្លិប Bayern Leverkusen ផង​ដែរ។

ចំណែក Mainz 05 ក៏​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​កូឡុំប៊ី Jhon Cordoba ពី​ក្លិប​អេស្បាញ Granada ជាមួយ​នឹង​ការ​សន្យា​ទិញ​យក​ដាច់ ខណៈ ខ្សែ​បម្រើ​កណ្តាល​របស់​កូរ៉េ​ខាង​ត្បូង Koo Ja-cheol ត្រលប់​ទៅ​លេង​នៅ Augsburg វិញ​ក្នុង​កិច្ច​សន្យា ២​ឆ្នាំ៕

Post a Comment

 
Top