GuidePedia

0
លោកគ្រូបង្វឹក Antonio Conte បាន​ទាមទារ​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី បំពេញការ​ឈ្នះ​កៅអី​របស់​ពួកគេ​ក្នុង​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ ២០១៦ នៅ​ចុងសប្តាហ៍​នេះ ប៉ុន្តែ បាន​ធ្វើ​ការ​ព្រមាន​ថា មានតែក្រុម​កីឡាករ​ដែល​បង្ហាញ​ខ្លួន​ជាទៀងទាត់​ប៉ុណ្ណោះ​នឹង​ត្រូវមានឈ្មោះ​ក្នុង​ផែន​ការ​របស់​លោក​សម្រាប់​យុទ្ធនាការ​នៅ​រដូវក្តៅ​ក្រោយ​ក្នុង​ប្រទេស​បារាំង​។


ក្រុម​ជម្រើសជាតិអ៊ី​​តាលី នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ​ម៉ាល់ត៍ ក្នុង​ទីក្រុង Florence នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​មុនពេលធ្វើដំណើរ​ទៅ​កាន់​ទីក្រុង Palermo ដើម្បីធ្វើជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុមជម្រើសជាតិ​ប៊ុលហ្គារី ដោយ​សង្ឃឹម​ថា អាច​ពង្រឹងយុទ្ធនាការ​ជម្រុះ​របស់ពួកគេ ខណៈនៅ​សល់​ការ​ប្រកួត​ត្រឹមតែ ៤ លើកទៀត​ប៉ុណ្ណោះ​ក្នុង​ពូល H​។

ការ​ទទួលជ័យជម្នះ​ពី​ការប្រកួត​ទាំងពីរ​លើក​នឹងធ្វើ​ឲ្យ​ក្រុមជម្រើស​ជាតិអ៊ី​តាលី​ឈ្នះ​កៅអី​របស់​ពួក គេសម្រាប់​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីបអឺរ៉ុប ជា​មួយ​នឹង​ការ​នៅ​សល់​ពីរ​ប្រកួត​​ទៀត​។

លោក Conte ដែល​បាន​ជួយ​ឲ្យ​ក្រុម Juventus ឈះពាន​បី​លើក​ជាប់​ៗ​គ្នា​នៅមុន​ពេលចូល​កាន់​តំណែង​ក្នុង​ក្រុម​ជម្រើសជាតិ​អ៊ី​តាលី​នោះ បានណែនាំ​ឲ្យ​ក្រុម​របស់​លោក​បំភ្លេចចោល​នូវ​អ្វី​ដែល​កើត​ឡើង​ក្នុង​យុទ្ធនាការ​លីក​ក្នុង​ស្រុក​។ លោក Conte បាន​ឲ្យ​ដឹង​ថា៖ «វា​គឺ​​ជា​សប្តាហ៍​ដ៏​សំខាន់​មួយ​សម្រាប់​យើង»​៕

Post a Comment

 
Top