ក្រុមបាល់ទាត់ម្ចាស់ផ្ទះជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយក្រុមជម្រើសជាតិស៊ីរី នៅវេលាម៉ោង ៦:៣០ នាទីល្ងាច ថ្ងៃអង្គារ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១៥ នេះ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ក្នុងវគ្គជម្រុះពូល E នៃពានរង្វាន់បាល់ទាត់ពិភពលោក 2018 FIFA World Cup Russiaប្រចាំទ្វីបអាស៊ី។ ការប្រកួតនេះមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ទូរទស្សន៍បាយ័នព័ត៌មាន (BTV) ផងដែរ។
ចំពោះក្រុមកម្ពុជា បានបរាជ័យ ៣ លើកហើយ ក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក ប្រចាំទ្វីបអាស៊ីនេះដោយលើកដំបូងចាញ់ក្រុមសិង្ហបុរី ៤ ទល់ ០ ក្នុងទឹកដីរបស់ខ្លួន ហើយបន្តចាញ់ក្រុមអាហ្វហ្គានីស្ថាន ១ ទល់ ០ និងចុងក្រោយចាញ់ជប៉ុន ៣ ទល់ ០។
ក្រុមកម្ពុជាដឹកនាំដោយឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាប្រធានប្រតិភូ ហើយលោក ឆាំង ពិសិដ្ឋ ជាអ្នកចាត់ការទូទៅក្រុម លោក Lee Tae Hoon ជនជាតិកូរ៉េខាងត្បូង ជាគ្រូបង្វឹក ស្របពេលលោក អ៊ុង កងយ៉ានិត លោក ហោ សុខហេង និង លោក អុំ សាវង្ស ជាគ្រូជំនួយ ហើយលោក អ៊ិន សុខា ជាគ្រូអ្នកចាំទី រួមទាំងលោក ហៃ ស័ក្ខរី និង លោក ខាយ់ ចាន់ហាក់ ជាគ្រូពេទ្យប្រចាំ។
ក្រុមកម្ពុជា បានធ្វើដំណើរមកពីប្រកួតចុងក្រោយនៅប្រទេសជប៉ុន កាលពីថ្ងៃទី ៤ ខែ កញ្ញា កន្លងទៅ ស្របពេលកីឡាករសំខាន់ ៣ នាក់គឺ ប្រាក់ មុន្នីឧត្តម, ហួយ ផល្លីន និង អ្នកចាំទី អ៊ុំ សេរីរ័តុ្ន ត្រូវបានលោក Lee Tae Hoon កោះហៅឱ្យចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិឡើងវិញ។ ចំណែកកីឡាករ ចាន់ វឌ្ឍនាកា មិនអាចជួយក្រុមជម្រើសជាតិបានវិញនោះទេតែរបួសជើងមិនជាសះស្បើយសោះ។
លោកគ្រូបង្វឹក Lee Tae Hoon បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃច័ន្ទម្សិលមិញថា កូនក្រុមរបស់លោកសុទ្ធតែអាចបង្ហាញខ្លួនបានទាំងអស់ក្នុងការប្រកួតនេះ លើកលែងតែ ចាន់ វឌ្ឍនាកា មួយប៉ុណ្ណោះតែមានបញ្ហារបួស។ លោកតាំងចិត្តដឹកនាំក្រុមកម្ពុជាឱ្យបានល្អក្នុងទឹកដីរបស់ខ្លួន ទោះជាស៊ីរី ជាក្រុមខ្លាំងមួយក្នុងទ្វីបក៏ដោយ។
ចំណែកក្រុមជម្រើសជាតិ ស៊ីរី បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ តាំងពីថ្ងៃសៅរិ៍ ទី ៥ ខែ កញ្ញា មកម្ល៉េះ។ លោកគ្រូបង្វឹក Fajer Ebrahim គ្រូបង្វឹករបស់ក្រុមស៊ីរី ក៏លើកឡើងក្នុងសន្និសិទសារព័ត៌មានផងដែរថា ដោយតែក្រុមលោករកបាន ៦ ពិន្ទុច្រើនជាងគេទើបកូនក្រុមលោកមានទំនុកចិត្តថាអាចបន្តរកបាន ៣ ពិន្ទុថែមទៀត ក្នុងជំនួបជាមួយកម្ពុជានេះ។ វគ្គជម្រុះពូល E នេះផងដែរ ក្រុមជម្រើសជាតិស៊ីរី បានប្រកួតបើកឆាកឈ្នះក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ៦ ទល់ ០ ហើយបន្តយកឈ្នះក្រុមសិង្ហបុរី ១ ទល់ ០ កាលពីពេលថ្មី។
សរុបពិន្ទុប្រចាំពូល E នេះក្រុមស៊ីរី កំពុងឈរកំពូលតារាងមាន ៦ ពិន្ទុ តាមពីក្រោយដោយសិង្ហបុរី មាន ៤ ពិន្ទុ ស្មើគ្នាជាមួយក្រុមជប៉ុន តែខុសត្រង់គ្រាប់បាល់ចំណេញ ហើយក្រុមអាហ្វហ្គានីស្ថាន មាន ៤ ពិន្ទុ និងក្រុមកម្ពុជា មិនមានពិន្ទុកាន់នោះទេ។
សម្រាប់ទស្សនិកជនដែលចង់ចូលរួមទស្សនាផ្ទាល់នៅទីលានប្រកួតអាចជាវសំបុត្រចូលទស្សនាបានក្នុងតម្លៃ ១០០០០ រៀល និង ៣០០០០ រសៀល។
សូមរំលឹកផងដែរថាវគ្គជម្រុះ 2018 FIFA World Cup Russia ប្រចាំទ្វីបអាស៊ី ធ្វើឡើង ៤ ជុំមុនស្វែងរកក្រុម ៤ កៅអីកន្លះ ឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយនៅប្រទេសរស្ស៊ី ក្នុងឆ្នាំ ២០១។ គិតត្រឹមពេលនេះការប្រកួតបានធ្វើដំណើរដល់ជុំទី ២ ហើយដោយសល់ ៤០ ក្រុមមកពីប្រទេសជាសមាជិកសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។
ក្រុមដែលនៅសល់ចែកជា ៨ ពូល ហើយក្នុងពូលមួយពូល មាន ៥ ក្រុម។ ក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេចំនួន ១២ នឹងមានកៅអីឡើងទៅជុំទី៣ ជាបន្តហើយចែកជា ២ ពូល។ ក្រុមលេខ ១ និង លេខ ២ តាមពូលក្នុងវគ្គនេះមានសិទ្ធិអាចកក់សំបុត្រយន្តហោះទៅកាន់ ប្រទេសរុស្ស៊ី បាន ខណៈក្រុមលេខ ៣ ទាំង២ ក្រុមត្រូវប្រកួតគ្នារកអ្នកឈ្នះទៅប្រកួតដណ្ដើមកៅអីទៅវគ្គ ៣២ ក្រុមចុងក្រោយជាបន្តជាមួយក្រុមមកពីទ្វីបផ្សេង៕

Post a Comment