GuidePedia

0
ខ្សែ​បម្រើ​វ័យ​ចាស់​របស់​ក្លឹប ​Manchester United កីឡាករ​ Michael Carrick បាន​ចាក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​​អង់គ្លេស​ហើយ ​ពី​ព្រោះ​តែ​រូប​គេ​មាន​របួស​ជាប់​ខ្លួន។


កីឡាករ​វ័យ​៣៤​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​ជាប់​ជម្រើស​ដំបូង​ឲ្យ​ជម្រើស​ជាតិ​ប៉ះ​ ជាមួយ ​ស្វីស​នៅ​យប់​ថ្ងៃ​អង្គារ​ស្អែក​នេះ​ទៅ​ហើយ ​ប៉ុន្តែ​បែរ​ជា​ត្រូវ​ដក​ខ្លួន​ចេញ​ ដោយ​សារ​របួស​នៅ​តែ​ញាំញី​ ហើយ​ពេល​នេះ ​រូប​គេ​ត្រូវ​ត្រឡប់​ទៅ​កាន់​ Old Trafford​ វិញ​ដើម្បី​ព្យាបាល​ហើយ ​រង​ចាំ​លេង​ក្នុង​ក្លឹប​វិញ។



ក្រុម​តោ​ក្រដាស​អង់គ្លេស​ បាន​យក​ឈ្នះ​ជម្រើស​ជាតិ​ សាន់ម៉ារីណូ​៦​ទល់​០​ក្នុង​វគ្គ​ជម្រុះ​ EURO 2016​ កាល​ពី​ថ្ងៃ​សៅរ៍ ​​ខណៈ ខ្សែ​បម្រើ​រូប​នេះ ​មិន​បាន​ចូលលេង​ទេ​ដោយ​ James Milner និង Jonjo Shelvey ​ជា​អ្នក​ចូល​លេង​ជំនួស​ក្នុង​ដំណែង​បម្រើ​នេះ។

Post a Comment

 
Top