GuidePedia

0
កីឡាករ Jamie McDonnell បាន​ការ​ពារ​ខ្សែ​ក្រវាត់​ពី​​សមា​គម​កីឡា​ប្រដាល់​​ពិភព​លោក​ (WBA) ក្នុង​ទម្ងន់​​ធម្យម​របស់​គេ ​កាល​ពី​ថ្ងៃ​អាទិត្យ ​ជា​មួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ​​ពិន្ទុ​ជា​ឯក​ច្ឆន្ទ​លើ​កីឡាករ​ជប៉ុន Tomoki Kameda ក្នុង​ការ​ប្រកួត​​សង​សឹក​គ្នា​មួយ​។


McDonnell វ័យ ​២៩ ​ឆ្នាំ សញ្ជាតិ​អង់​គ្លេស បាន​​ធ្វើ​ឲ្យ Kameda ដួល​​នៅ​ទឹក​ចុង​ក្រោយ ខណៈ​ដែល​រូប​គេ​បាន​ឈ្នះ​ពិន្ទុ​​ពី​ការ​កាត់​សេច​​ក្តី​របស់​​ចៅ​ក្រម​ទាំង​​បី​ ​ពោល​គឺ​ឈ្នះ ១១៧-១១០ ១១៦-១១១ និង​១១៥-១១២ នៅ​ឯ​សង្វៀន American Bank Center​។

McDonnell បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​​ថា បាន​ធ្វើ​ការ​គ្រប់​​​គ្រង​​​ទាំង​ស្រុង​។ ខ្ញុំ​បាន​​វាយ​គេ​ចំ​ៗ​នៅ​​ក្នុង​​ទឹក ​ទី​១២ ហើយ​ខ្ញុំ​បាន​ទទួល​ជ័យ​ជម្នះ​​»​។

McDonnell បាន​ធ្វើ​ឲ្យ​ដៃ​គូ​ ដួល​តែ​មួយ​លើក​គត់​ក្នុង​ការ​ប្រកួត​នេះ នៅ​ពេល​ដែល​រូប​គេ​បាន​​វាយ Kameda ជា​មួយ​នឹង​កណ្តាប់​​ដៃ​ស្តាំ​​ចំ​​ពី​ក្រោយ​​ត្រចៀក និង​បាន​ធ្វើ​ឲ្យ​កីឡាការ​ជប៉ុន​ វ័យ ​២៤ ​ឆ្នាំ​រូប​នេះ ​​ដួល​​ទៅ​​​ក្តារ​សង្វៀន​តែ​ម្តង​​។

McDonnell បាន​វាយ​ចំ​គោល​ដៅ​យ៉ាង​ល្អ​នៅ​​ទឹក​ទី​១២ ខណៈ​ដែល​​រូប​គេ​​បាន​ប្រើ​កណ្តាប់​ដៃ​របស់​គេ​​នៅ​ពេល​ដែល​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ Kameda ដើរ​ដយ​ក្រោយ និង​បាត់​បង់​លំ​នឹង​។

ប៉ុន្តែ Kameda មិន​បាន​បង្ហាញ​ពី​​ឈឺ​ចុក​ចាប់​ដោយ​សារ​តែ​ការ​វាយ​នោះ​ឡើយ និង​បាន​​ងើប​ឈរ​ឡើង​ដើម្បី​បង្ហាញ​​​ដល់​លោក​អាជ្ញា​កណ្តាល​ថា រូប​​គេ​ត្រៀម​រួច​​​រាល់​ដើម្បី​បន្ត​៕

Post a Comment

 
Top