GuidePedia

0
ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​លត់​ក្រុម​ជម្រើស​ជាតិ​បូលីវី​មិន​ប្រណី ៧-០ ​ក្នុង​ការ​ប្រកួត​មិត្តភាព​កាល​ពី​ព្រឹកមិញ​នេះ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Lionel Messi , Sergio Aguero ​និង Ezequiel Lavezzi ​សុទ្ធ​​តែ​ធ្វើ​បាន​ល្អ​ទាំង​អស់​គ្នា។


បូលីវី​ដែល​ជា​ក្រុម​ខ្សោយ​បាន​ទទួល​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​ក្រុម​អាហ្សង់ទីន ពោល​គឺ​គិត​ត្រឹម​តង់​ទី​មួយ​អាហ្សង់ទីន​រក​បាន​៣​គ្រាប់​ទៅ​ហើយ​ដោយ​កីឡាករ Lavezzi ​២​គ្រាប់​និង Aguero ​មួយ​គ្រាប់។ ចូល​ដល់​តង់​ទី​ពីរ នាទី​៦០ ​ខ្សែ​ប្រយុទ្ធ​របស់ Man City ​រក​បាន​មួយ​គ្រាប់​ទៀត មុន​ពេល Messi ​ដាក់​២​គ្រាប់​បន្ថែម​នៅ​នាទី ៦៧ ​និង​៧៦។ ៦-០ ​មិន​ទាន់​អស់ចិត្ត ដល់​នាទី​៨៤ កីឡាករ Angel Correa ​ក៏​ថែម​បាន​មួយ​គ្រាប់​ទៀត ដើម្បី​បង្គ្រប់​ជ័យជម្នះ ៧-០ ​តែ​ម្ដង។



Post a Comment

 
Top