GuidePedia

0
អ្នកចាត់ការ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal​លោក Arsene Wenger ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ជា​គ្រូបង្វឹក​ពូកែ​កុហក និង​បិទបាំង​ការពិត ក្រោយពី​មិន​ប្រកាស​ឲ្យ​ដឹង​ពី​ព័ត៌មាន​ពី​ការ​វិះ​កាត់​របួស​ក្បាលជង្គង់​របស់​កីឡាករ Danny Welbeck មុន​ពេលដែល​ទីផ្សារ​កីឡាករ​បិទទ្វារ​ទៅវិញ​នោះ​។​


ខ្សែប្រយុទ្ធ​ស្ថិតនៅ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ម្នាក់នេះ នឹងត្រូវ​អវត្តមាន​ពី​ការប្រកួត​យ៉ាង​ហោច​ណាស់​ក៏​រាប់​ខែ​ដែរ ក្រោយពី​ក្លិប​សម្រេចចិត្ត​ឲ្យ​គាត់​វះកាត់​លើ​របួស​ជង្គង់​ឆ្វេង​របស់​គាត់​កាលពី​សប្តាហ៍​មុន ហើយ​ការវះកាត់​នេះដែរ មានន័យថា គាត់​នឹង​អវត្តមាន​ពី​ការប្រកួត​យ៉ាងហោចណាស់​ក៏​រហូតដល់​ថ្ងៃបុណ្យ​ណូអែល​ដែរ។

ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ នាំគ្នា​ខឹងសម្បា​យ៉ាង​ខ្លាំង​ណាស់​កា​រ​កាយវិការ​ខ្លា​លាក់​ក្រចក​មួយ​នេះ បាន​ពួកគេ​បាន​ធ្វើ​ការ​ថ្កោលទោស​ចំៗ​មក​លើ​គ្រូ​ង​បង្វឹក​បារាំង​ម្នាក់នេះ។

សូម​បញ្ជាក់ថា ក្លិប Arsenal​គឺជា​ក្លិប​តែមួយគត់​នៅ Premier League គត់​ដែល​មិន​ទិញ កីឡាករ​ណា​ម្នាក់ នៅក្នុង​ទីផ្សារ​កីឡាករ​ក្នុង​រដូវ​កាល​ក្តៅ​នេះ ហើយ​លោក Gary Neville ដែល​ជា​អតីត​តារាបាល់ទាត់​មួយ​រូប​របស់​ក្លិប Man Utd​បាន​និយាយ​ថា Wenger​ជា​មនុស្ស​ដែល​មាន​អំនួត​ខ្លាំងពេក​ហើយ​លើ​សមត្ថភាព​លេង​បច្ចុប្បន្ន​របស់​ក្រុម​គាត់៕

Post a Comment

 
Top