កីឡាករ Sebastian Vettel បានបន្ដធ្វើការគ្រប់គ្រងរបស់គេក្នុងការប្រណាំងរថយន្ដ Singapore Grand Prix កាលពីថ្ងៃអាទិត្យ តាមរយៈការស្រោចស្រង់ពីការំខានមួយដោយសារការរត់កាត់ពីអ្នកគាំទ្រមិនស្គាល់អត្ដសញ្ញាណម្នាក់ដើម្បីទទួលជ័យជម្នះយ៉ាងរីករាយនៅលើទីលាន Marina Bay Street Circuit នៅកណ្តាលទីក្រុងសិង្ហបុរី និងដើម្បីកាត់បន្ថយពិន្ទុនាំមុខរបស់ក្រុម Mercedes។
ជ័យជម្នះយ៉ាងកក់ក្តៅមួយនេះ បានធ្វើឲ្យ Vettel របស់ក្រុម Ferrari កត់ត្រាជ័យជម្នះជាលើកទី ៤ ក្នុងចំណោមការប្រណាំងចំនួន ៥ លើកចុងក្រោយ ខណៈដែលកីឡាកររបស់ក្រុម Mercedes គឺ Lewis Hamilton ដែលកំពុងនាំមុខលើតារាងពិភពលោក (ពិន្ទុរួម) បានបង្ខំចិត្តបោះបង់ការប្រកួតដោយសារតែបញ្ហាមេកានិក។
ស្របពេលជាមួយគ្នានេះ កីឡាករ Daniel Ricciardo របស់ក្រុម Red Bull ដៃគូសហការជាមួយនឹងក្រុមហ៊ុននាឡិកាជប៉ុន Casio ដែលរួមគ្នាជាមួយមជ្ឈមណ្ឌលនាឡិកាស្វ៊ីសក្នុងការឧបត្ថម្ភដល់អ្នកយកព័ត៌មានកីឡាភ្នំពេញ ប៉ុស្តិ៍ ឲ្យទៅទស្សនា និងយកព័ត៌មានផ្ទាល់នៅលើទឹកដីសិង្ហបុរីនោះ បានបង្កើតភាពអស្ចារ្យតាមរយៈការដណ្តើមបានចំណាត់ថ្នាក់លេខ ២ ក្រោយពីចាប់ផ្តើមការប្រកួតពីលេខរៀងទី ២ បន្ទាប់ពី Vettel កាលពីយប់ថ្ងៃអាទិត្យ។
កីឡាករសញ្ជាតិហ្វាំងឡង់ Kimi Raikkonen ដែលជាមិត្តរួមក្រុមរបស់ Vettel បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ខណៈដែលមានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល មួយបានកើតឡើង នៅពេលបុរសម្នាក់បានដើរនៅលើទីលានដែលនាំឲ្យការប្រណាំងនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន។
នៅពេលដែលឆ្លងកាត់ខ្សែបន្ទាត់ទីផ្តាច់ព្រ័ត្រ Vettel សញ្ជាតិអាល្លឺម៉ង់ បានស្រែកប្រាប់មិត្តរួមក្រុមរបស់គេតាមរយៈវិទ្យុទាក់ទងថា៖ «ល្អណាស់ អ្នកធ្វើវាបានហើយ» ស្របពេលកាំជ្រួចបានផ្ទុះឡើងដើម្បីអបអរក្នុងការប្រណាំងនាពេលរាត្រីដ៏រំភើបមួយនេះ។
ជាមួយនឹងការទទួលជ័យជម្នះជាលើកទី ៤២ នៃអាជីពរបស់គេ Vettel ដេញតាមពីក្រោយកីឡាករឈរលេខ ២ លើតារាងពិន្ទុរួមគឺ Nico Rosberg របស់ក្រុម Mercedes ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងការប្រណាំងនេះ ត្រឹមតែ ៨ ពិន្ទុប៉ុណ្ណោះ ខណៈដែលពិន្ទុនាំមុខរបស់កីឡាករ Hamilton ត្រូវបានកាត់បន្ថយមកត្រឹម ៤១ ពិន្ទុ។
ប៉ុន្តែ បើយោងទៅតាម AFP ក្រោយពីការខកចិត្តនៅលើទឹកដីសិង្ហបុរី Hamilton បានសន្យាថា រូបគេនឹងធ្វើការស្រោចស្រង់វិញក្នុងការប្រណាំង Japanese Grand Prix នៅសប្តាហ៍នេះ។
បច្ចុប្បន្ន Hamilton កំពុងនាំមុខលើតារាងពិន្ទុរួមដោយមាន ២៥២ ពិន្ទុ ខណៈ Rosberg កំពុងឈរលេខ ២ ដោយមាន ២១១ ពិន្ទុ ហើយ Vettel មាន ២០៣ ពិន្ទុក្នុងចំណាត់ថ្នាក់លេខ ៣៕
Sebastian Vettel (ស្តាំទី ២), Kimi Raikkonen (ស្តាំ) និង Ricciardo

Post a Comment