ការប្រកួតកីឡាវាយសីវ័យចាស់ដណ្ដើមពានរង្វាន់មិត្តភាពនគរបាលជាតិ លើកទី ៣ ឆ្នាំ ២០១៥ ដែលរៀបចំដោយសមាគមវាយសី និងអង្គភាពកីឡាក្រសួងមហាផ្ទៃ បានបញ្ចប់កាលពីថ្ងៃអាទិត្យ នៅលើទីលានវាយសីគ ៨៥ ដោយមានការចូលរួមពីកីឡាករចាស់ៗ ដែលសុទ្ធសឹងជាមន្ត្រីនគរបាល និងមន្ត្រីចូលនិវត្តរ៍ ហើយពួកគាត់លេងតំណាងឲ្យក្លិបចំនួន ៣ ។
លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ បានប្រាប់ថា៖«ការប្រកួតនេះមានឧបត្ថម្ភគាំទ្រថវិកាពីក្រសួងមហាផ្ទៃ និងសប្បុរសជន ជាមន្ត្រីនគរបាលចូលនិវត្តន៍ ដែលស្រឡាញ់វិស័យកីឡាវាយសី និងដើម្បីរិតចំណងមិត្តភាព។
ចំណែកប្រាក់រង្វាន់គ្រាន់តែជាការសប្បាយទេ ដោយលេខ ១ ដល់លេខ ៣ ទទួលបានរ៉ឺកែតវាយសី និងអាវកីឡាដូចគ្នាប៉ុន្តែបន្ថែមថវិកាខុសគ្នា គឺលេខ ១ បាន ៤០ ម៉ឺនរៀលលេខ ២ បាន ២០ ម៉ឺនរៀល និងលេខ ៣ បាន ១០ ម៉ឺនរៀល»។
នៅក្នុងការប្រកួត ២ ថ្ងៃនេះកីឡាករក្លិបវាយសីភ័ស្តុភារជាប់លេខ ១ ក្នុងការប្រកួតវិញ្ញាសាវាយគូបុរសអាយុចាប់ពី ៤៥ ដល់ ៥៩ ឆ្នាំ លេខ ២ ក្លិបវាយសីគ ៨៥ និងលេខ ៣ ក្លិបក្រសួងមហាផ្ទៃ។ ចំណែកវាយគូអាយុលើស ៦០ ឆ្នាំ លេខ ១ ក្លិបភ័ស្ដុភារ លេខ ២ ក្លិបក្រសួងមហាផ្ទៃ និងលេខ ៣ បានទៅក្លិបភ័ស្ដុភារ។
លោក ឈឹម ជួន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធសហភាពកីឡានគរបាលជាតិកម្ពុជា ថ្លែងថា៖«ការបង្កើតឲ្យមានការប្រកួតនេះដើម្បីប្រមូលកីឡាករវាយសីនរគបាលជាតិចាស់ៗ និងមន្ដ្រីចូលនិវត្ដន៍ មកជួបជុំគ្នាធ្វើការប្រកួតមិត្តភាព និងរឹតចំណងសាមគ្គីភាព ក្នុងរយៈពេលមួយឆ្នាំម្តង»៕

Post a Comment