លោក Javier Tebas ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ បាននិយាយថា ក្លិបអ្នកមានបុណ្យ FC Barcelona នឹងមិនអាចលេងនៅក្របខ័ណ្ឌ La Liga បានឡើយ បើទីក្រុងរបស់ពួកគេ ទទួលបានឯករាជ្យពីប្រទេសអេស្ប៉ាញ។
ការបោះឆ្នោតប្រចាំតំបន់ស្វយ័តកាតាឡាន់ (Catalonia) នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះហើយ ខណៈដែលពួកគេគ្រោងនឹងធ្វើប្រជាមតិមួយ ដោយចង់ផ្ដាច់ខ្លួនពីប្រទេសអេស្ប៉ាញ។ រីឯរដ្ឋធម្មនុញ្ញនៃប្រទេសអេស្ប៉ាញ មិនអនុញ្ញាតឲ្យកាតាឡាន់ផ្ដាច់ខ្លួនចេញទេ ប៉ុន្តែដោយសារជម្លោះបញ្ហានយោបាយ១ខែចុងក្រោយនេះ បានធ្វើឲ្យតំបន់នៃក្លិប Barca មួយនេះ កំពុងតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។
លោក Tebas បានសរសេរលើ Twitter កាលពីថ្ងៃចន្ទម្សិលមិញថា៖ “បើប្រទេសអេស្ប៉ាញផ្ដាច់ខ្លួន ដូច្នេះវានឹងប៉ះពាល់ដល់ក្របខ័ណ្ឌ La Liga។ FC Barcelona នឹងមិនអាចចូលរួមប្រកួតប្រជែងនៅលីកកំពូលរបស់អេស្ប៉ាញបានឡើយ បើតំបន់កាតាឡាន់ទទួលបានឯករាជ្យ”។
យ៉ាងណា សម្រាប់អ្នកគាំទ្រក្រុម Barcelona ពួកគេនៅតែស្រែកចង់បានឯករាជ្យ នៅក្នុងការប្រកួតទឹកដីខ្លួនឯង រាល់នាទីទី១៧ ដើម្បីរំលឹកដល់ឆ្នាំ១៧១៤ ដែលជាឆ្នាំពួកគេធ្លាប់ទទួលបានឯករាជ្យលើកចុងក្រោយ។ ហើយម្យ៉ាងទៀត ពួកគេជឿថាបើតំបន់របស់ខ្លួន អាចផ្ដាច់ខ្លួនពីប្រទេសអេស្ប៉ាញ នោះក្លិប Barca ក៏នៅអាចលេងក្របខ័ណ្ឌ La Liga ទៀតដែរ ដូចជាក្រុមនៃប្រទេសវែល លេងនៅ Premier League របស់អង់គ្លេសជាដើម៕

លោក Javier Tebas ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ
អ្នកគាំទ្រក្រុម Barca លើកទង់ជាតិកាតាឡាន់ ចង់បានឯករាជ្យពីអេស្ប៉ាញ
Post a Comment