អ្នកគ្រូពេទ្យរបស់ក្លឹប Chelsea នាង Eva Carneiro បានសម្រេចចិត្ត ចាកចេញពីក្លឹបតោខៀវហើយ បន្ទាប់ពីត្រូវបាន រិះគន់ដោយលោក Jose Mourinho អស់រយៈពេល៦សប្ដាហ៍រួចមក។
ប្រភពពី BBC បានឲ្យដឹងថា នាង Carneiro ដែលមានវ័យ៤២ឆ្នាំទៅហើយ ត្រូវបានលោក Jose Mourinho ស្ដីឲ្យដោយប្រើពាក្យអាសអាភាស អំឡុងពេល Chelsea ប្រកួតជាមួយស្មើជាមួយ Swansea កាលពីថ្ងៃទី៨ខែសីហា។
ដោយឡែក ខាងក្លឹបក៏បានហៅនាងឲ្យត្រឡប់មកធ្វើការវិញដែរ ប៉ុន្តែនាងបានសម្រេចចិត្តហើយ ឥឡូវនេះក៏កំពុងតែពិចារណាពីការដាក់ពាក្យបណ្ដឹង គោលជំហរផ្លូវច្បាប់ខ្លួនឯងផងដែរ។ បន្ថែមពីនេះ សហព័ន្ធបាល់ទាត់អង់គ្លេស ក៏រងចាំមើលការ ដាក់ពាក្យបណ្ដឹងរបស់នាង ដែលគ្រូបង្វឹកក្លឹបតោខៀវលោក Mourinho បានជេនាងដោយប្រើពាក្យអាសអាភាសទៅលើនាងផងដែរ។

Post a Comment