GuidePedia

0
ប្រធាន​ក្រុម​ Real Madrid កីឡាករ​ Sergio Ramos នឹង​ដក​ចេញ​ពី​បញ្ជី​ ឈ្មោះ​កីឡាករ​ដែល​ ត្រូវ​ប្រកួត​ក្នុង​ La Liga ជាមួយ​ Athletic Bilbao នៅ​ថ្ងៃ​ពុធ​បន្ទាប់​ពី ​មិន​បាន​ចូល​មក​ហ្វឹក​ហាត់​ជាមួយ​មិត្ត​រួម​ក្រុម។


ខ្សែ​ការពារ​វ័យ​២៩​ឆ្នាំរូប​នេះ​ ​បាន​រង​របួស​អំឡុង​ពេល​ស្ដេច​ស​ឈ្នះ​ Shakhtar Donetsk ៤​ទល់​០​ក្នុង​ពាន​រង្វាន់​ Champions League កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​ ខណៈ​ការ​ធ្វើ​ការ​វិនិច្ឆ័យ​របួស ​ឃើញ​ថា​រូប​គេ​ត្រូវ​របួស​ភ្លាត់​ស្មា​។

តាម​របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា​ Ramos នឹង​អាច​ត្រឡប់​មក​ជួយ​ក្លឹប​ នា​ការ​ប្រកួត​ជាមួយ ​Bilbao នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ​ ប៉ុន្តែ​ លោក Rafa Benitez គ្រូ​បង្វឹក​ បាន​បញ្ជាក់​ថា​ កីឡាករ​រូប​នេះ ​មិន​ទាន់​អាច​លេង​បាន​នៅ​ឡើយ​ទេ​ដោយ​រង​ចាំ​របួស​សះស្បើយ​ពេញ​លេញ​សិន​។ ថ្មីៗ​នេះ​ខ្សែ​ការពារ​ជម្រើស​ជាតិ​អេស្ប៉ាញ​ អាច​ហ្វឹក​ហាត់​បាន​តិចៗ​តែ​ម្នាក់​ឯង​ត្រៀម​ប្រកួត​ Champions League ។


បញ្ជាក់កីឡាករ Sergio Ramos បានទទយលរង​របួសនៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ Shakhtar ខណៈ Gareth Bale និងRaphael Varane​ក៏​របួស​ក្នុង​ជំនួប​នោះ​ដែរ។

Post a Comment

 
Top