ខ្សែប្រយុទ្ធ Diego Costa ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស FA ពិន័យ៣ប្រកួត ក្រោយមានការតវ៉ាជាច្រើនចំពោះទង្វើរបស់អតីតកីឡាករ Atletico Madrid រូបនេះធ្វើដាក់ Laurent Koscielny និង Gabriel របស់ Arsenal ។
អ្នកគាំទ្រនិងអតីតអាជ្ញាកណ្ដាលផ្សេងៗជាច្រើនបានប្រកាសការតវ៉ាចំពោះកាយវិការរបស់ Costa អំឡុងពេលប្រកួតជាមួយ Arsenal កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយសំអាងថាខ្សែប្រយុទ្ធរូបនេះបានបង្កកំហុសដាក់គេមុន ទើបបណ្ដាលឱ្យមានការប៉ះពារគ្នាយ៉ាងនេះ។
FA ក្រោយពីទទួលបានការតវ៉ាក៏បានវែកញែកសាឡើងវិញ ចំពោះកំហុសនេះហើយ FA ក៏បានពិន័យកីឡាករវ័យ២៦ឆ្នាំ ពីបទប្រើអំពើហិង្សាក្នុងការប្រកួត ចំនួន៣ប្រកួត។
អតីតអាជ្ញាកណ្ដាលនៅអង់គ្លេស លោក Steve Dunn , Alan Wiley និង Eddie Wolstenholme យល់ស្របចំពោះការពិន័យនេះ ហើយពួកគេបានដាក់សំនួរ២ទៅ អាជ្ញាកណ្ដាល Dean (កាត់ក្ដីក្នុងការប្រកួតខាងលើ) ។
ទីមួយ សួរថាតើអ្នកបានឃើញការប៉ះទង្គិចគ្នានោះទេ? ទី២សួរថា តើអ្នកបានមើលវីដេអូឡើងវិញហើយនៅ ចំពោះអ្វីដែលអ្នកបានសម្រេចចិត្ត? សម្រាប់ចម្លើយ មិនគ្រាន់តែជាអាជ្ញាកណ្ដាលនោះទេ ប៉ុន្តែសូម្បីតែអ្នកចូលទស្សនាការប្រកួត និយាយឱ្យស្មោះត្រង់ទៅគឺពិតជា Costa បង្កកំហុសមែន ៕

Post a Comment