GuidePedia

0
អ្នក​ចាត់ការ​ក្រុម Manchester United លោក Louis van Gaal បាន​ទទួល​ស្គាល់​ថា​តម្លៃ​ខ្លួន​សម្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​បារាំង គឺ​កីឡាករ Anthony Martial គឺ​ជា «ចំនួន​ទឹក​ប្រាក់​ដែល​គួរ​ឲ្យ​អស់​សំណើច​ណាស់»។


កីឡាករ វ័យ​១៩​ ឆ្នាំ​ដែល​បាន​ជាប់​ឈ្មោះ​លើក​ដំបូង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បារាំង​តែ​ម្តង​គត់​បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​ការ​ផ្ទេ​មក​កាន់ Manchester United បាន​បញ្ចប់​ក្នុង​រង្វង់​ទឹក​ប្រាក់ ៥៥,១​លាន​ដុល្លារ​ពី​ក្រុម Monaco នៅ​មុន​ពេល​រដូវ​កាល​ដោះដូរ​កីឡាករ​បាន​បិទ​ទ្វា​កាល​ពី​សប្តាហ៍​មុន​នោះ។

លោក Van Gaal បាន​និយាយ​នៅ​ក្នុង​ពិធី​មួយ​របស់​ក្រុម​បិសាច​ក្រហម​ថា៖ «គេ​ជឿ​ថា​តម្លៃ​ខ្លួន Anthony Martial អាច​នឹង​កើន​ដល់​ទៅ ៨៩លាន​ដុល្លារ។ វា​ជា​ចំនួន​ទឹក​ប្រាក់​ដែល​គួរ​ឲ្យ​អស់​សំណើច​ណាស់ ប៉ុន្តែ​នេះ​ជា​ពិភព​ដែល​យើង​កំពុង​រស់​នៅ»។

លើស​ពី​នេះ​អ្នក​ចាត់ការ​សញ្ជាតិ​ហូឡង់​រូប​នេះ​បាន​បន្ថែម​ថា៖ Anthony Martial ត្រូវ​បាន​ចុះ​កិច្ច​សន្យា​សម្រាប់ «អ្នក​ចាត់​ការ​ទូទៅ​បន្ទាប់» និង​បាន​និយាយ​ស្នើ​ឡើង​ថា អ្នក​ចាត់ការ​បន្ទាប់​អាច​ជា​ជំនួយ​ការ​លោក​នា​ពេល​បច្ចុប្បន្ន​គឺ​លោក Ryan Giggs តែ​ម្តង។

លោក Van Gaal ដែល​ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​កាសែត The Times បាន​និយាយ​ថា៖ «ខ្ញុំ​យក Anthony Martial មក​មិន​មែន​សម្រាប់​ខ្ញុំ​ទេ។ ខ្ញុំ​ទិញ​គេ​មក​សម្រាប់​អ្នក​ចាត់​ការ​ទូទៅ​ក្រុម Manchester United បន្ទាប់​ពី​ខ្ញុំ​ទៀត»។


លោក​បាន​បន្ត​ទាំង Ryan gigs កំពុង​ស្ថិត​នៅ​ជិត​គាត់​ក្នុង​កម្មវិធី​នោះ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​ណែនាំ​អ្នក​ចាត់ការ​ទូទៅ​ថ្មី​របស់ Manchester United ហើយ»៕

Post a Comment

 
Top