មិត្តស្រីរបស់អតីតវីរៈបុរសបាល់ទាត់ប្រទេសអាហ្សង់ទីន Diego Maradona បាននិយាយថានាង និងមិត្តប្រុសរបស់នាងនឹងរៀបការជាមួយគ្នាក្នុងពេលឆាប់ៗនេះ បើទោះបីជាកាលបរិច្ឆេទអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរមិនទាន់ត្រូវបានកំណត់ ខណៈមានលេចឮព័ត៌មានថាស្នេហាអ្នកទាំងពីរមានរឿងមិនល្អកើតឡើង។
អ្នកនាង Rocio Oliva ប្រាប់អ្នកសារព័ត៌មានថា៖ «វាប្រាកដជាឆ្នាំនេះហើយ (អាពាហ៍ពិពាហ៍) ប្រសិនបើយើងអាចចាត់ចែងវាបាន»។ នាងបានថ្លែងបែបនេះនៅព្រលានយន្តហោះបន្ទាប់ពីនាងបានធ្វើដំណើរពីទីក្រុងឌូបៃជាកន្លែងដែលនាងរស់នៅជាមួយអតីតកីឡាករ និងអ្នកចាត់ការទូទៅជម្រើសជាតិអាហ្សង់ទីន។
អ្នកនាង Oliva ត្រឡប់មកប្រទេសអាហ្សង់ទីនលើកនេះដើម្បីមកចូលរួមក្នុងពិធីខួបកំណើតរបស់ប្អូនប្រុស Luciano របស់នាង។
យោងតាមដំណឹងមិនផ្លូវការបានលើកឡើងថា អតីតតារាបាល់ទាត់ដ៏ឆ្នើមលោក Diego Maradona វ័យ៥៤ ឆ្នាំ និងមិត្តស្រីអ្នកនាង Rocio Oliva អាយុ ២៥ ឆ្នាំនឹងត្រូវរៀបការនៅបុរីវ៉ាទីកង់ប្រទេសអ៊ីតាលី ដោយនឹងទទួលពរជ័យដោយផ្ទាល់ពីសម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលរូបលោកមានសញ្ជាតិអាហ្សង់ទីន ហើយក៏ជាអ្នកគាំទ្របាល់ទាត់និងមានទីកំណើតនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីនផងដែរនោះ។
បច្ចុប្បន្ននេះលោក Maradona កំពុងស្ថិតនៅក្នុងជម្លោះផ្លូវច្បាប់ជាមួយនឹងអតីតភរិយារបស់លោក អ្នកស្រី Claudia Villafane ពាក់ព័ន្ធនឹងទឹកប្រាក់មួយចំនួននៅក្នុងគណនីរួមគ្នា។ ពួកគេបានលែងលះគ្នាក្នុងឆ្នាំ ២០០៣។ ខណៈMaradona ក៏នៅធ្លាប់មានកូនប្រុស២នាក់ និងស្រីម្នាក់ទៀតជាមួយអតីតស្រីកំណាន់ផ្សេងទៀតផង៕

Post a Comment