GuidePedia

0
Wayne Rooney ជឿ​ថា ​ខ្លួន​គាត់​នឹង​អាច​ក្លាយ​ជា​វរបុរស​របស់​អង់គ្លេស​ដូច​ Sir Bobby Charlton ប្រសិន​បើ​រូប​គេ​ឈ្នះ​ ជួយ​ជម្រើស​ជាតិ​អង់គ្លេស​ឈ្នះ​ ពាន​ World Cup។


ប្រធាន​ក្លឹប​បិសាច​ក្រហម​រូប​នេះ​ រក​គ្រាប់​បាល់​៤៨​គ្រាប់​ហើយ ​សម្រាប់​ជម្រើស​ជាតិ​អង់គ្លេស​ ជិត​ស្មើ​កំណត់​ត្រា​របស់​អតីត​កីឡាករ​ Bobby Charlton ​ដែល​រក​បាន​៤៩​គ្រាប់​។​ ប្រសិន​បើ​រូប​គេ​អាច​រក​បាន​២​គ្រាប់​បន្ថែម​ទៀត ​ពេល​អង់គ្លេស​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​ សាន់ម៉ារីណូ នៅ​យប់​ថ្ងៃ​សៅរ៍​នេះ ​នឹង​អាច​បំបែក​កំណត់​ត្រា​នេះ​បា ន​ហើយ​អាច​ធានា​កៅអី​ទៅ​លេង​នៅ​ Euro 2016 បាន​យ៉ាង​ស្រួល។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ខ្សែ​ប្រយុទ្ធម្នាក់​នេះ​ ​ក៏​មិន​បាន​បោះបង់​ឱកាស​នាំ​ ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់ World Cup 2018​ នៅ​រុស្សី​ដែរ​ ដោយ​ប្រៀបធៀប​ស្ថាន​ភាព​របស់​ខ្លួន ​ទៅ​នឹង​កីឡាករ​អាហ្សង់ទីន Messi​ និង​ Maradona ផង​ដែរ។

Rooney បាន​និយាយ​ទៅ​កាន់​គេហទំព័រ​ The Goal ថា​៖" កាល​ពី​ពីរ​បី​ឆ្នាំ​មុន​ មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា​ Messi មិន​អាច​ប្រៀប​ជាមួយ​ Maradona បាន​ទេ​ដោយ​សារ​តែ​រូប​គេ​មិន​ទាន់​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ឈ្នះ​ World Cup ​នៅ​ឡើយ។ ប៉ុន្តែ​តាម​គំនិត​ខ្ញុំ គឺ​ Messi ល្អ​ជាង​ Maradona ។ ​

ការ​និយាយ​ពេល​នេះ​មិន​សំខាន់​ទៅ​ពាន​រង្វាន់​ដែល​បាន​ឈ្នះ​ហើយ​នោះ​ទេ​។ តើ​អ្នក​អាច​វិនិច្ឆយ​ដោយ​របៀប​ណា ​ដែល​ថា​កីឡាករ​ដែល​អាច​ឈ្នះ​ពាន​​ World Cup​សុទ្ធ​តែ​អស្ចារ្យ​។ ការ​ឈ្នះ​ពាន​នេះ​មិន​មែន​មនុស្ស​តែ​ម្នាក់​អាច​យក​បាន​នោះ​ទេ។​គឺ​ត្រូវ​ធ្វើ​ការ​ជា​ក្រុម។


កីឡាករ​រូប​នេះ​ បាន​បន្ត​ទៀត​ថា​៖"​ពិត​ណាស់​! Sir Bobby បាន​នាំក្រុម​អង់គ្លេស​ឈ្នះ​ World Cup​។ ​ហើយ​សម្រាប់​ខ្ញុំ! ​​ខ្ញុំ​សង្ឃឹម​ថា​នៅ​មាន​ពេល​ច្រើន​ទៀត​ដើម្បី​រក​ជ័យ​ជំនះ​ដូច​គាត់​ដែរ។

Post a Comment

 
Top