ក្លឹបយក្សអេស្ប៉ាញ Real Madrid បានសហការជាមួយរដ្ឋាភិបាលអេស្ប៉ាញជួយជនភៀសខ្លួនស៊ីរីនៅក្នុងប្រទេសដែលបានឆ្លងមកដល់ប្រទេស។ នេះបើយោងតាមគេហទំព័រ Telegraph បានចុះផ្សាយនៅយប់ថ្ងៃទី ៥ខែ សីហានេះ។ ក្លឹបជើងឯក Champios League ១០សម័យកាលមួយនេះបាន ប្រកាសថា បានបរិច្ចាគ ទឹកប្រាក់ចំនួន១លានយូរ៉ូ ជួយទ្រទ្រង់ជនភៀសខ្លួនពីសង្គ្រាមនៅប្រទេសស៊ីរី។
លោក Florentino Perez អគ្គនាយកក្លឹបខាងលើបាននិយាយថា នឹងបន្ថែមជំនួយហិរញ្ញវត្ថុដើម្បី ផ្ដល់កន្លែងស្នាក់នៅដល់ជនភៀសខ្លួនទាំងនោះបានសមរម្យ។ ដោយឡែកសេចក្ដីថ្លែងការមួយរបស់ Real Madrid បានសរសេរថា៖" ដើម្បីបង្ហាញភាពស្មោះត្រង់ក្នុងសប្បុរសធម៌ ក្លឹបបានសម្រេចចិត្តបរិច្ចាគប្រាក់ចំនួន១លានយូរ៉ូ ក្នុងគោលបំណងជួយទ្រទ្រង់ទៅដល់ស្ត្រី និងកុមារ(ជនភៀសខ្លួន)ដែលត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ដោយសារតែគេចចេញពីសេចក្ដីស្លាប់ក្នុងសង្គ្រាម។
លើសពីនេះ Florentino Perez បានដឹងរឿងនេះហើយ ក៏បានទៅជួបជាមួយប្រធានាធិបតី អេស្ប៉ាញលោក Mariano Rajoy ពិភាក្សាគ្នាថាតើក្លឹបគួរតែបរិច្ចាគដល់វិបត្តិលំហូរចូលជនភៀសខ្លួននេះដែរឬអត់ ។ សេចក្តីថ្លែងការខាងលើបានបន្ថែមទៀតថា អ្នកទាំងពីរបាននិយាយ ពីការរួមចំណែកជួយ និងរិះរកវិធានការដទៃទៀត ដែលក្លឹបអាចធ្វើបាន ដើម្បីផ្ដល់កន្លែងស្នាក់នៅដល់ពួកគេ ដែលបានចូលមកដល់ប្រទេសអេស្ប៉ាញរួចទៅហើយនោះ។
ដោយឡែកខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Cristiano Ronaldo ក៏បានផុសក្នុងគណនី Tweeterរបស់ខ្លួនជួយឧបត្ថម្ភដល់ដល់ជួនភៀសខ្លួនទាំងនោះដែរ។ សេចក្ដីប្រកាសបានផ្សព្វផ្សាយឡើងបន្ទាប់ពីខាងក្លឹប Bayern Munich បានបរិច្ចាគ១លានយូរ៉ូដូចគ្នាក្នុងការជួជនភៀសខ្លួនក្នុងប្រទេសអាល្លឺម៉ង់។

Post a Comment