GuidePedia

0
ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Euro 2012 ក្រុម​គោ​ជល់​អេស្ប៉ាញ បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ស្លូវ៉ាគី​ដោយ​លទ្ធផល ២-០ បន្ត​ឈរ​លើ​កំពូល​តារាង​ពូល C ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ Euro 2016។


បើក​ឆាក​មួយ​គ្រាប់​ដំបូង​របស់​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Euro ៣​សម័យ រក​បាន​ដោយ​កីឡាករ Jordi Alba នៅ​នាទី​ទី៥។ ចំណែក​គ្រាប់​បាល់​ទី​ពីរ ធ្វើ​បាន​សម្រេច​ដោយ​​សមាជិក​ក្រុម​អ្នក​មាន​បុណ្យ Barcelona កីឡាករ Andres Iniestaដែល​ជា​បាល់​ពិន័យ ១១​ម៉ែត្រ​នៅ​នាទី​ទី​៣០។

សរុប ៧​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់​ Euro 2016 ក្រុម​អេស្ប៉ាញ​​ឈ្នះ៦ ចាញ់​១ មាន ១៨​ពិន្ទុ​ក្នុង​ដៃ តាម​ពី​ក្រោយ​ដោយ​ក្រុម​ស្លូវ៉ាគី ដែល​ប្រកួត​ឈ្នះ៦ ចាញ់១ មាន ១៨​ពិន្ទុ​ដូច​គ្នា។ ចំណែក​ក្រុម​បាត​តារាង​ពូល C គឺ​ម៉ាសេដូនី ដែល​ធ្លាប់​ឈ្នះ​ម្ដង​គត់ មាន ៣​ពិន្ទុ​ក្នុង​ដៃ៕



Post a Comment

 
Top