GuidePedia

0
Gareth Bale, Karim Benzema, និង​Raphael Varane គឺ​ជា​កីឡាករ​ដែល​ក្លឹប​ Manchester United ​ចង់​បាន​បំផុត​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​ នេះ​យោង​តាម​សម្ដី​​ប្រធាន​ក្លឹប​ Real Madrid លោក Florentino Perez បាន​ទម្លាយ​ឲ្យ​ដឹង​។


បិសាច​ក្រហម​ ធ្លាប់​បាន​អន្ទង ​ខ្សែ​ការពារ​ប្រធាន​ក្រុម​ Real Madrid កីឡាករ​ Sergio Ramos កាល​ពី​ដើម​រដូវ​កាល​នេះ​ ប៉ុន្តែ​ កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​ បែរ​ជា​បន្ត​កុង​ត្រា​ជាមួយ​អធិរាជ​ស​ទៅ​វិញ។

ដោយ​ឡែក​លោក Florentino Perez បាន​បញ្ជាក់​ថា​ ការ​ចង់​បាន​របស់ ​Man Utd មិន​ត្រឹម​តែ ​Ramos នោះ​ទេ ​តែ​គោល​បំណង​ពិត​ប្រាកដ​របស់​លោក Louis van Gaal ចង់​បាន​កីឡាករ​បី​នាក់​ផ្សេង​ទៀត​។ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ពួក​គេ ​ទាំង​បី​នាក់​បដិសេធ​ទៅ​ Man Utd ហើយ​នៅ​បន្ត​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Rafael Benitez ក្នុង​រដូវ​កាល​២០១៥~២០១៦​បន្ត​ទៀត។ ប្រធាន​ក្លឹប​យក្ស​អេស្ប៉ាញ​រូប​នេះ​បាន​និយាយ​ទៅ​កាន់​កាសែត​ Cadena Ser ថា៖" ពួក​យើង​បាន​ដឹង​ថា​ ក្នុង​កែវ​ភ្នែក​របស់​ Man Utd​ ចង់​បាន​ខ្សែ​ប្រយុទ្ធ Karim Benzema, Gareth Bale, និង Varane។

សម្រាប់ ​Bale វិញ​ ធ្លាប់​មាន​ទំនាក់​ទំនង​ផ្ទេរ​ទៅ​កាន់​ Red Devil ជិត​មួយ​ឆ្នាំ​ទៅ​ហើយ ​​បន្ទាប់​ពី​រូប​គេ​មាន​បញ្ហា​ខ្លះ​ជាមួយ​ក្លឹប​ក្នុង​រដូវ​កាល​ពី​ទី​២​របស់​ខ្លួន​ ហើយ​រំពឹង​ថា​នឹង​កាន់ Premier League​វិញ​។ ប៉ុន្តែ​ការ​ផ្ទេរ​ពី​ La Liga​ មក​កាន់ Premier League​មិន​ងាយ​នោះ​ទេ​ ស្រប​ពេល​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​ Benzema ក៏​បាន​បដិសេធ​សំណើ​របស់​ក្លឹប​កាំភ្លើង​ធំ​ផង​ដែរ​នោះ។

បើ​និយាយ​ពី ​Varane វិញ​ ធ្លាប់​មាន​ទំនាក់​ទំនង​ផ្ទេរ​ទៅ​កាន់​ Old Trafford​ តាំង​តែ​ពី​រូប​គេ​លេង​នៅ​ ក្លឹប Lens របស់បារាំង ​មុន​ពេល​ផ្ទេរ​មក​ Real ទៅ​ទៀត។ ​ប៉ុន្តែ​ Zinedine Zidane បាន​អន្ទង់​ខ្សែ​ការពារ​រូប​នេះ​ មក​លេង​នៅ​ Santiago Bernabeu បាន​សម្រេច​វិញ​នៅ​ឆ្នាំ ២០១១។ ដោយ​សារ​តែ​កីឡាករ​ទាំង​បី​នាក់​មិន​ព្រម​ចាក​ចេញ​​ ខាង Man Utd​ ក៏​ប្ដូរ​ទិស​ដៅ​មក​ទិញ​កីឡាករ​ វ័យ​ក្មេង​របស់​ Monaco កីឡាករ Anthony Martial នៅ​ថ្ងៃ​បិទ​កាល​បរិច្ឆេទ​ដោះ​ដូរ​កីឡាករ​ទៅ​វិញ​ក្នុង​តម្លៃ​៥៩​លាន​ផោន។

ក្រៅ​ពី​នេះ​ Red Devils ក៏​បាន​ទិញ Memphis Depay, Bastian Schweinsteiger, Morgan Schneiderlin, Matteo Darmian និង Sergio Romero ក្នុង​រដូវ​កាល​ទិញដូរ​កីឡាករ​ដ៏​មមាញឹក​នេះ។

Post a Comment

 
Top