GuidePedia

0
​កីឡាករ Rooney បានបង្កើតប្រវត្តិសាស្រ្តថ្មីសម្រាប់ខ្លួនឯងក្រោយពីជួយ ក្រុម​អង់គ្លេស​​យក​ឈ្នះ​ក្រុម​ស្វីស​ដោយ​លទ្ធផល​ ២​ទល់​នឹង​០​ នា​កីឡដ្ឋាន​ Wembley Stadium ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ Euro 2016​ ពូល​ E ​កាល​ពី​យប់​មិញ។


២​គ្រាប់​របស់​អង់គ្លេស​គឺ​រក​បាន​ដោយ​កីឡាករ​​ Kane ​នៅ​នាទី​ទី​៦៧​ និង ​Rooney ​នៅ​នាទី​ទី​៨៤​ ដោយ​បាល់​ប៉េតាំងទី ហើយនេះក៏ជាគ្រាប់ទី 50របស់គាត់ ដែល បំបែកកំណត់ត្រាចាស់របស់អតីតកីឡាករឆ្នើមរបស់អង់គ្លេស Bobby Charlton ផងដែរ ។ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​យប់​មិញ​នេះ​ ក្រុម​ខ្លាំង​ស្វីស​អាច​គ្រប់គ្រង​​បាន​ច្រើន​ជាង​ម្ចាស់​ផ្ទះ​ទៅ​ទៀត​គឺ​ ៥១​ ទល់​នឹង​៤៩។

កាល​ពី​ប៉ះ​គ្នា​ជើង​ទី​១​ នៅ​ទឹក​ដី​ស្វីស​ នា​​ថ្ងៃ​ទី​​៩ ខែ​កញ្ញា​ ឆ្នាំ​២០១៤​ អង់គ្លេស​ធ្លាប់​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​នេះ​ ២-០​ ម្ដង​​រួច​មក​ហើយ៕



Post a Comment

 
Top