GuidePedia

0
Cristiano Ronaldo ​បាន​ប្រកាស​ចេញ​នូវ​​ទឹកអប់​របស់​ខ្លួន​យីហោ “Legacy” ជាមួយ​នឹង​ស្រី​ស្អាត​​ម៉ូដែល​ជា​ច្រើន​រូប​​កាល​ពី​ម្សិល​មិញ ទោះ​​រដូវ​កាល​ថ្មី​នេះ ​តារា​ឆ្នើម​វ័យ​៣០​ឆ្នាំ ​មិន​ទាន់​ស៊ុត​ចូល​ទី​១​គ្រាប់​នៅ​ឡើយ​ក៏​ដោយ។


​ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​ Real Madrid ​បាន​បង្ហោះ​ឈុត​ផ្សព្វផ្សាយ​ដែល​​ថត​ខ្លួន​ឯង​ផ្ទាល់​នៅ​លើ​ Twitter ដោយ​បាញ់​ទឹកអប់ “Legacy”​ នឹង​កអាវ​ មុន​នឹង​​ធ្វើ​ឲ្យ​គូ​ស្នេហ៍​ចាប់​អារម្មណ៍​។

Ronaldo ​សង្ឃឹម​ថា​ការ​បណ្ដាក់​ទុន​វិនិយោគ​​​លើ​ទីផ្សារ​នេះ នឹង​អាច​ជា​កម្លាំង​ចិត្ត​មួយ ជួយ​ឲ្យ​ខ្លួន​អាច​ស្វែង​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ សម្រាប់​រដូវ​កាល​ថ្មី​នេះ។ អតីត​កីឡាករ​ក្រុម​ Manchester United រូប​នេះ មិន​ទាន់​រក​គ្រាប់​បាល់​ឲ្យ​ Real បាន​១​គ្រាប់​នៅ​ឡើយ​ទេ ក្នុង​ការ​ប្រកួត​ La Liga ​២លើក​បើក​រដូវ​កាល​នេះ ខណៈ​ដែល​នៅ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ដែល​ប៉ះ​បារាំង​ និង​អាល់បានី ក៏​មិន​បាន​ស៊ុត​ចូល​ទី​ថែម​ទៀត។


​យ៉ាងណា ម្ចាស់​ពាន​ FIFA Ballon d’Or​ ឆ្នាំ​២០១៤​រូប​នេះ សង្ឃឹម​ថា​នឹង​អាច​ស៊ុត​ទម្លាយ​សំណាញ់​ទី​ក្រុម​ Espanyol ​​បាន ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​៣ នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

Post a Comment

 
Top