GuidePedia

0
អ្នកលេងក្បាច់ជង្គង់ដ៏មុតស្រួចកីឡាករ បាង កាយ៉ាក មកពីក្លឹបអប្សរាគុនខ្មែរ ត្រូវប៉ះអ្នកប្រដាល់ថៃ PHUN SAVATH ក្នុងប្រភេទទម្ងន់ ៥៧ គ.ក្រ និងអ្នកប្រដាល់ អាងមាឌ ផាន់ គ្រាន់ ក្លឹបព្រះខ័នរាជ បានត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតជាមួយកីឡាករថៃប៉ះ PHA LANG CHHAI ក្នុងប្រភេទទម្ងន់ ៦៥ គ.ក្រ លើសង្វៀន SEA-TV នារសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងកម្មវិធីដណ្តើមជើងឯកខ្សែក្រវាត់ K-Cement វគ្គ២ ។


អ្នកប្រដាល់ថៃគ្រប់រូប តែងតែរារែកក្នុងការតស៊ូ ជាមួយ បាង កាយ៉ាក តែពេលនេះ PHUN SAVATH ប្រកួតលើកនេះ មិនគិតពីចាញ់ ឬឈ្នះទេ ព្រោះជារឿង ធម្មតា ។ កាយ៉ាក ធ្លាប់ផ្តួលអ្នកប្រដាល់ជនជាតិថៃ ជាច្រើនរូបឲ្យសន្លប់ ក្រោមថ្វី ដៃរបស់ខ្លួន ហើយអ្នកប្រដាល់ កាយ៉ាក មានស្នៀតវាយល្អ ។

កីឡាករថៃ PHUN SAVATH ជាអ្នក ប្រដាល់មាន កណ្ដាប់ដៃធ្ងន់រហ័ស ជាពិសេសស្នៀតជើងរបស់ PHUN SAVATH អាចបញ្ចេញបានភ្លាមៗ ស្របជាមួយ ដៃតែបើគូ ប្រកួតខ្លាំងដែរ នោះចិត្ត PHUN SAVATH ស្រុតចុះតែម្ដង ។

លោក ញាន សុធី អ្នកគ្រប់គ្រងកម្មវិធីប្រដាល់បានអះអាងថា សមត្ថភាពរបស់ បាង កាយ៉ាក របស់កម្ពុជា និងកីឡាករ PHUN SAVATH ស្ថិតក្នុងភាពប្រហាក់ ប្រហែលគ្នា ពីព្រោះបើតាមចំនួនប្រកួតខុសគ្នាឆ្ងាយមែន ហើយកីឡាកររបស់ ថៃប្រកួតបានចំនួនតិចមែន ប៉ុន្តែសមត្ថភាពរបស់គេពិតជាមានកម្រិតខ្ពស់ណាស់ ។

ដោយឡែក ផាន់ គ្រាន់ ក្លឹបព្រះខ័នរាជ ប៉ះអ្នកប្រដាល់ PHA LANG CHHAI ក្នុងប្រភេទទម្ងន់ ៦៥ គ.ក្រ ផាន់ គ្រាន់ ជាបុរសមាឌល្អិតកម្ពស់ទាបតែចិត្តធំវិញ ក៏មិនធម្មតាដែរ ទោះបីដឹងថា គូប្រកួតរបស់ខ្លួនមិនអន់ក៏ គេមិនខ្លាចញញើត ឡើយ ហើយក៏បានត្រៀមផ្លែល្អៗជាច្រើន សម្រាប់ចាក់កីឡាករថៃ PHA LANG CHHAI ។

ផាន់ គ្រាន់ ដ្បិតតែមាន កម្ពស់ទាប តែបើនិយាយពីការលើកជើងទាត់វិញ គឺផុតក្បាលគូប្រកួតឯណោះ រីឯស្នៀតកែងក៏មិនណយដែរ គ្រាដែល កីឡាករ PHA LANG CHHAI បើឮតាមគេនិយាយតៗគ្នា កីឡាករថៃរូបនេះល្អស្មើទាំងទាត់ កែង និងជង្គង់ ពោលគឺ មិនចាញ់ ផាន់ គ្រាន់ ប៉ុន្មានទេ ៕

Post a Comment

 
Top