គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់លោក Joachim Lowមានជំនឿចិត្តខ្លាំងណាស់ថា ក្រុមរបស់លោកនឹងដណ្តើមបានកន្លែងលេងរបស់ពួកគេនៅការប្រកួត Euro 2016 ជាមួយនឹងជ័យជំនះលើក្រុមជម្រើសជាតិ អៀរឡង់ នាខែក្រោយនេះ។
ក្រុមជើងឯកបាល់ទាត់ពិភពលោកមួយនេះ នឹងធ្វើដំណើរទៅកាន់ទីក្រុង Dublin សម្រាប់ការជួបគ្នាក្នុងពូល Dនាថ្ងៃទីខែតុលាខាងមុខនេះ ដោយពួកគេដឹងយ៉ាងច្បាស់ថា ជ័យជំនះនឹងធ្វើឲ្យក្រុមមួយនេះ រកបានកៅអីលេងរបស់ពួកគេសម្រាប់ការប្រកួតដណ្តើមដំណែងក្រុមជើងឯកបាល់ទាត់អឺរ៉ុប ដែលរៀបចំឡើងនៅប្រទេសបារាំងនាឆ្នាំក្រោយនេះ។
សូមបញ្ជាក់ថា ក្រុមអាល្លឺម៉ង់ទើបតែបានយកឈ្នះក្រុមជម្រើសជាតិស្កុតលែនទេ៣-២ កាលពីថ្ងៃចន្ទ ហើយលោក Low ច្បាស់ក្នុងចិត្តខ្លាំងណាស់ថា ក្រុមរបស់លោកនឹងអាចយកឈ្នះក្រុមរបស់លោក Martin O’Neill បានយ៉ាងពិតប្រាកដនៅក្នុងទឹកដី Aviva។
លោកបាននិយាយប្រាប់ Sky Sports ថា ក្រុមរបស់គាត់នឹងបញ្ចប់កាតព្វកិច្ចនៅការប្រកួតខែក្រោយនេះតែម្តង ពីព្រោះថាក្រុមរបស់លោកមិនចង់បង្អែបង្អង់យូរនោះទេ ចំពោះឲ្យឈ្នះរបស់ខ្លួន ហើយលោកគ្រាន់តែសង្ឃឹមយ៉ាងមុតមាំថា ក្រុមមួយនឹងលេងបានល្អបំផុត ដើម្បីបញ្ចប់ការងារជាមួយក្រុមអៀរឡង់៕

Post a Comment