គោលដៅសម្រាប់កីឡាអូឡាំពិក នៅទីក្រុង RIO ប្រទេសប្រេស៊ីល ឆ្នាំ២០១៦ សហព័ន្ធកីឡាហែលទឹកពិភពលោក (FINA) និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានទទួលយក កីឡាហែលទឹកកម្ពុជា ២រូបទៅហ្វឹកហាត់ ពង្រីកសមត្ថភាព និងបច្ចេកទេសបន្ថែមទៀត នៅប្រទេសថៃរយៈពេល ១ឆ្នាំ ។
នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្ដល់សម្លៀកបំពាក់ដល់ អ្នកហែលទឹកកម្ពុជាទាំង ២រូបសម្រាប់ការត្រៀមចេញដំណើរទៅប្រទេសថៃ គ្រាដែលលោក ហែម គីរី អគ្គលេខាធិការសហព័ន្ធហែលទឹកកម្ពុជា បានឲ្យដឹងថា អត្តលិកកម្ពុជា ២រូបគឺមាន កីឡាករ ហែម ថុនពន្លឺ និងកីឡាការិនី ហែម ថុនវិទិនី ត្រូវចេញដំណើរទៅកាន់ប្រទេសថៃនៅថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ នឹងត្រូវត្រឡប់មកវិញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីទៅចូលរួមប្រកួតកីឡាអូឡាំពិកតែម្ដង ។
លោកបានបន្តថា សម្រាប់ការហ្វឹកហាត់នេះ មានប្រទេសចំនួន ១៦ក្នុងទ្វីបអាស៊ីត្រូវបញ្ជូនអត្តលិករបស់ខ្លួនទៅហ្វឹក ហាត់នៅប្រទេសថៃ ។ សហព័ន្ធកីឡា ហែលទឹក ពិភពលោក បានសហការជាមួយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ជាអ្នករៀបចំព្រឹត្តិការណ៍ហ្វឹកហាត់នេះឡើង ដោយពួកគេបានឧបត្ថម្ភការស្នាក់នៅ ហូបចុក និង ធ្វើដំណើរទាំងទៅទាំងមក ឯកម្ពុជា វិញរ៉ាប់រងតែប្រាក់ខែ របស់អត្តលិកប៉ុណ្ណោះ ដែលកម្មវិធីនេះ គេបង្កើតឡើងសម្រាប់លើកស្ទួយ និងជួយដល់ ប្រទេស ដែលកំពុង តែអភិវឌ្ឍន៍លើកីឡាហែលទឹកតែម្តង ។
ចំពោះប្រទេសកម្ពុជា ជាលើកទី១ហើយ ដែលបានទទួលនូវការហ្វឹកហាត់រយៈពេលវែងបែបនេះ ។ ការហ្វឹកហាត់នេះក្នុង១សប្ដាហ៍ហាត់១១ពេល គឺចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ហាត់២ពេល និងថ្ងៃសៅរ៍ ហាត់១ពេល ដោយសម្រាកថ្ងៃអាទិត្យ ក្នុងមួយពេលៗហាត់ពី ២-៣ម៉ោង ហើយគ្រូបង្វឹកសុទ្ធតែមកពីសហព័ន្ធហែលទឹក ពិភពលោក ទាំងអស់ ។
លោកហែម គីរី បានបន្ថែមទៀតថា រូបលោកមានជំនឿចិត្តលើការហ្វឹកហាត់រយៈពេលវែងនេះ នឹងធ្វើឲ្យបច្ចេកទេស និងសមិទ្ធផលរបស់គេ កាន់តែប្រសើរឡើង ថែមទៀតមិនខាន ។ ក្នុងអំឡុងពេលហ្វឹកហាត់ ប្រសិនបើមានកម្មវិធីប្រកួតពួកគេអាចធ្វើដំណើរមកស្រុកខ្មែរវិញ ដើម្បីប្រកួតបានដោយគ្មានបញ្ហា ។ អត្តលិក កម្ពុជាទាំង ២រូបនេះហាត់លើវិញ្ញាសាហែលរបៀបកង្កែប និងរបៀបសេរីចម្ងាយ ៥០ និង ១០០ម៉ែត្រ ។
កីឡាករ ហែមថុន ពន្លឺ បានបង្ហាញនូវជំនឿចិត្តថា អ្វីៗនឹងប្រែប្រួលតាមរយៈការហ្វឹកហាត់ជាមិនខាន ព្រោះនេះជាការហ្វឹកហាត់រួមគ្នា ជាមួយប្រទេសច្រើន ដូច្នេះ ឱកាសនៃការសាកល្បងសមត្ថភាពពិតជាមានច្រើនហើយសម្រាប់រូបគេ ៕

Post a Comment