GuidePedia

0
Cristiano Ronaldo ​តារា​ឆ្នើម​របស់​ក្រុម​ Real Madrid និង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ​បាន​ចេញ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ហើយ​​ម្សិលមិញ ខណៈ​ដែល​ពួកគេ​កំពុង​ត្រៀម​ខ្លួន​ ដើម្បី​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​មាន់គក​បារាំង​ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ នៅ​យប់​នេះ​វេលា​ម៉ោង​០១:៤៥​នាទី​រំលង​អាធ្រាត្រ។


ព័រទុយហ្គាល់​ នឹង​ត្រូវ​ប៉ះ​ក្រុម​​អាល់បានី ក្នុង​ការ​ប្រកួត​ជម្រុះ​ Euro 2016 ពូល​ I ​នៅ​យប់​ថ្ងៃ​ចន្ទ ប៉ុន្តែ​ពួកគេ​ត្រូវ​ប៉ះ​ ម្ចាស់​ផ្ទះ​ Euro 2016 (បារាំង) ​មុន​សិន ដើម្បី​ជា​ការ​កម្ដៅ​សាច់ដុំ។

​រីឯ​ការ​ប្រកួត​ជម្រុះ​ Euro 2016 ​៥​ប្រកួត​កន្លង​មក ក្រុម​របស់​លោក​ Fernando Santos ​មាន​១២​ពិន្ទុ​កំពុង​ឈរ​លេខ​១​កំពូល​តារាង ប៉ុន្តែ​​នឹង​សងសឹក​ ប៉ះ​អាល់បានី​ នៅ​​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ជួប​គ្នា​ កាល​ពី​ជើង​ទី​១ ព័រទុយហ្គាល់ ចាញ់​ ១-០។

ក្រៅ​ពី​​ Ronaldo ​ក៏​មាន​​មិត្ត​រួម​ក្រុម​ Real Madrid ​របស់​គេ​ Pepe, អតីត​មិត្ត​រួម​ក្រុម​ Manchester United, Nani និង​កីឡាករ​ឆ្នើមៗ​ជា​ច្រើន​នាក់​ទៀត​ ក៏​បាន​ហ្វឹកហាត់​យ៉ាង​​ខ្លាំង មុន​ប៉ះ​ប្រកួត​ដ៏​ធំ​ទាំង​២​នេះ​ផង​ដែរ៕

Post a Comment

 
Top