GuidePedia

0
ក្លិប​បាល់ទាត់​យក្ស​​របស់​​អាល្លឺម៉ង់ FC Bayern Munich ​​បាន​បរិច្ចាគ​ប្រាក់​ប្រមាណ​១​លាន​អឺរ៉ូ (ជាង១,១១​លាន​ដុល្លារ) សម្រាប់​ជួយ​ដល់​ជនភៀសខ្លួន ​ដែល​​ជួប​​ជីវភាព​ខ្វះ​ខាត ​បន្ទាប់​ពី​ពួកគេ​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​យ៉ាង​ច្រើន​កុះករ។


​​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ ​​មាន​ជន​ចំណាក​ស្រុក​ចូល​កាន់​តែ​ច្រើន​ ខណៈ​ដែល​ជនភៀសខ្លួន​ភាគ​ច្រើន ​បាន​សម្រុក​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់។ ​​ក្លិប​ជើង​ឯក​អាល្លឺម៉ង់​ Bundesliga ​បាន​បរិច្ចាគ​ប្រាក់​​១​លាន​អឺរ៉ូ​នេះ គឺ​ដើម្បី​ជួយ​​ផ្ដល់​នូវ​ភាព​ខ្វះ​ខាត ខាង​ចំណីអាហារ ​ជួយ​បណ្ដុះបណ្ដាល​ភាសា​អាល្លឺម៉ង់ និង​ផ្ដល់​ជា​សម្ភារៈ​បាល់​ទាត់ សម្រាប់​ក្មេងៗ​ផង​ដែរ។

“Bayern មើល​ឃើញ​កត្តា​ទាំង​អស់​នេះ ជា​ភាព​ទំនួល​ខុស​ត្រូវ​មួយ​របស់​សង្គម ដែល​ត្រូវ​តែ​ជួយ​ដល់​ជន​ភៀស​ខ្លួន​ទាំង​នោះ”។ CEO របស់​ក្លិប​ Bayern លោក​ Karl-Heinz Rummenigge ​បាន​និយាយ។


​ចំនួន​​នៃ​ជនភៀសខ្លួន​ ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​អឺរ៉ុប គឺ​មាន​ចំនួន​​ច្រើន​មែនទែន​នៅ​ឆ្នាំ​នេះ ហើយ​​មូលហេតុ​ធំ​ គឺ​ដោយសារ​មាន​ជម្លោះ​នៅ​ប្រទេស​ស៊ីរី។ បើ​តាម​របាយការណ៍ ​ប្រទេស​អាល្លឺម៉ង់ ​បាន​ទទួល​ជនភៀសខ្លួន ៨០​ម៉ឺន​នាក់​ហើយ​នៅ​ឆ្នាំ​នេះ ដែល​ជា​ចំនួន​​មួយ​ច្រើន​ជាង​ឆ្នាំ​មុន​៤​ដង​ឯ​ណោះ៕

Post a Comment

 
Top