GuidePedia

0
សមាជិក​នៃ​ក្រុម​ប្រណាំង Astana, Fabio Aru​ បាន​ក្លាយជា​កីឡាករ​នាំមុខគេ​នៅលើ​តារាង​ថេរៈវេលា​រួម​ហើយ​នៃ​ព្រឹ​ត្ត​ការ​ណ៏​ប្រណាំង​កង់ Tour of Spain កាលពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ ក្រោយពី​បានបញ្ចប់​ក្នុងដំណាក់កាល​ទី ១១ ។ ​


​​តែ Fabio Aru​ មិនមែនជា​អ្នក​ដែល​បានឈ្នះ​ក្នុងដំណាក់កាល​ទី ១១ មាន​ប្រវែង​ផ្លូវ ១៣៨ គីឡូម៉ែត្រ​នោះទេអ្នក​ដែល​ឈ្ន​នោះ​គឺ​កីឡាករ​មិត្ត​រួម​ក្រុម​របស់ខ្លួន MikelLanda ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ក្រោយ​ប្រើ​ថេរៈវេលា ៤ ម៉ោង ៣៤ នាទី ៥៤ វិនាទី​លឿន​ជាងគេ លេខ ២ ទើបបានជា​កីឡាករ Fabio Aru​សញ្ជាតិ​អ៊ីតាលី​ប្រើពេល​វេលា​យឺត​ជាង​ចំនួន ១ នាទី ២២ វិនាទី ហើយ​លេខ ៣ កីឡាករ​នៃ​ក្រុម​ប្រណាំង Team Sky, Ian Boswell មកពី​អាមេរិក​ប្រើពេល​យឺត​ជាង​ចំនួន ១ នាទី ៤០ វិនាទី ផងដែរ​។​ ​

ហើយ​នៅក្នុង​ការប្រកួត​នៅ​ដំណាក់​កាលដែល​ចេញពី​តំបន់ភ្នំ Andorra la Vella​ឆ្ពោះទៅកាន់ Cortalsd’Encamp​នោះ​កីឡាករ​ក៏មាន​ការប៉ះទង្គិច​គ្នា​មួយចំនួន​តូច​ផងដែរ ។​​បើ​យើង​សរុប​ក្រោយពី​បញ្ចប់​ទាំង ១១ ដំណាក់កាល​នេះ​វិញ​ជើងឯក​បណ្តោះអាសន្ន​គឺ Fabio Aru​មាន​ថេរៈវេលា​សរុប ៤៣ ម៉ោង ១២ នាទី​និង ១៩ វិនាទី លេខ ២ កីឡាករ​ម្ចាស់​ស្រុក Jaoquim Rodriguez នៃ​ក្រុម​ប្រណាំង Katucha​ប្រដេញ​ពីក្រោយ ២៧ វិនាទី ហើយ​លេខ ៣ Tom Dumoulin​សញ្ជាតិ​ហូ​ឡង់​ធ្លាក់​មកឈរ​លំដាប់​ទី ៣ វិញ​ដេញ​ពីក្រោយ ៣០ វិនាទី។ ​

​​គួរ​បញ្ជាក់ថា​ការប្រកួត​ក្នុងដំណាក់កាល​ទី ១២ មាន​ប្រវែង​ផ្លូវ ១៧៣ គីឡូម៉ែត្រ​ចេញពី Andorra ទៅកាន់ Lleida​ជា​តំណាក់កាល​ប្រណាំង​ផ្លូវ​រាបស្មើ ៕

Post a Comment

 
Top