GuidePedia

0
ក្រោយ​ការ​ដោះដូរ​កីឡាករ​ត្រូវ​បាន​បញ្ចប់ របាយការណ៍​ថ្មី​មួយ​ចេញ​ពី​បារាំង​មក​បាន​បញ្ជាក់​ថា​ក្លិប Paris Saint-Germain ​បាន​ដាក់​តម្លៃ​ខ្លួន Cristiano Ronaldo ​ដល់​ទៅ​១១០​លាន​ផោន (១៦៧​លាន​ដុល្លារ​អាមេរិក) ប៉ុន្តែ​ត្រូវ​បាន​ខាង​ Real Madrid ​ច្រាន​ចោល​ភ្លាម​ៗ។


PSG ​មិន​បាន​ទិញ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ណា​ដែល​មើល​ទៅ​មាន​សមត្ថភាព​ខ្លាំង​នោះ​ទេ កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​ដែល​ទើប​តែ​បញ្ចប់​កាល​ពី​សប្ដាហ៍​មុន​នេះ។ ខណៈ​ដែល​មាន​ដំណឹង​ជា​ច្រើន​ថា ក្លិប​យក្ស​នៅ​បារាំង​មួយ​នេះ​ចង់​បាន​តែ Ronaldo ​របស់​ក្រុម Real Madrid ​ម្នាក់​គត់ ដើម្បី​មក​ជំនួស​តំណែង​របស់ Zlatan Ibrahimovic ​ដែល​នឹង​ផុត​កុងត្រា​នៅ​ចប់​រដូវ​កាល​នេះ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្វី​គ្រប់​យ៉ាង​បាន​ត្រឹមតែ​ជា​ការ​ចង់​បាន​ប៉ុណ្ណោះ ព្រោះ​ថា​អធិរាជ​ស​មិន​ព្រម​អនុញ្ញាត​ឱ្យ​ម៉ាស៊ីន​រក​គ្រាប់​បាល់​របស់​ខ្លួន ​ចេញ​ទៅ​ដោយ​ស្រូល​នោះ​ទេ ពោល​គឺ PSG ​ដាក់​​តម្លៃ​ខ្លួន​ដល់​ទៅ​១១០​លាន​ផោន​ហើយ​ក្ដី ក៏​មិន​អើពើ​ជាមួយ​ដែរ។

ទិញ​មិន​បាន​ពេល​នេះ ប៉ុន្តែ​ខាង​ PSG ​បាន​ដាក់​គោលដៅ​រួច​ជា​ស្រេច​ហើយ​ថា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ខាង​លើ​គឺ​ជា​កីឡាករ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ​សម្រាប់​ក្រុម ដើម្បី​ប្រមាញ់​យក​នៅ​ខែ​មករា​បន្ត​ទៀត។ ចំណែក​ឯ កាសែត​នៅ​អេស្ប៉ាញ​ក៏​ធ្លាប់​ចុះ​ផ្សាយ​ដែរ​ថា​យុគសម័យ​របស់ Ronaldo ​នៅ Real Madrid ​នឹង​អស់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ៕

Post a Comment

 
Top