ខ្សែប្រយុទ្ធជម្រើសជាតិ កម្ពុជា និង ក្លឹបបឹងកេតអង្គរ កីឡាករ ចាន់ វឌ្ឍនាកា ត្រូវបង្ខំចិត្តដកខ្លួន ពីក្រុមជម្រើសជាតិ យ៉ាងគួរឱ្យសោកស្ដាយ ដោយសារបញ្ហារបួសកជើង ដែលញាំញីការហ្វឹកហាត់របស់គេ មួយរយៈមកហើយ។ នេះបើយោងតាម ប្រភពហ្វេសប៊ុកផ្លូវការ របស់ក្លឹបបឹងកេតអង្គរបានឲ្យដឹងនេះមុននេះបន្តិច។
ប្រភពដដែលបានបន្តថា តាមការវាយតម្លៃ របស់វេជ្ជបណ្ឌិត វឌ្ឍនាកា ត្រូវសម្រាកប្រហែល១ខែកន្លះ ដើម្បីព្យាបាលរបួស មុននឹងអាចត្រលប់មក ហ្វឹកហាត់ពេញលេញវិញបាន។ របួសនេះមានន័យថា រូបគេនឹងអវត្តមាន ពេល កម្ពុជា ប៉ះ ស៊ីរី ក្នុងវគ្គជម្រុះ World Cup 2018 នៅថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៥ខាងមុខនេះ។
ទោះយ៉ាងនេះក្ដី ក្លឹបបឹងកេតអង្គរ កំពុងតាមដានស្ថានភាព របួសរបស់កីឡាកររូបនេះ យ៉ាងយកចិត្តទុកដាក់ និងរង់ចាំការពិនិត្យជាថ្មី ម្ដងទៀត ជាមួយគ្រូពេទ្យ។

Post a Comment