GuidePedia

0
តារា​ឆ្នើម​ Lionel Messi ​របស់​ក្លិប​ FC Barcelona និង​ Cristiano Ronaldo ​របស់​ក្លិប​ Real Madrid ​​បាន​ជាប់​នៅ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក​​ឆ្នាំ​២០១៦ (Guinness World Records 2016) ​ប្រភេទ​ផ្សេង​ៗ​គ្នា។


​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ វ័យ​​​២៨​ឆ្នាំ Messi ​បាន​​ជាប់​កំណត់ត្រា ជា​កីឡាករ​ដែល​ស៊ុត​បាន​ច្រើន​គ្រាប់​ជាង​គេ​ នៅ​ UEFA Champions League ​ដោយ​ស៊ុត​សរុប​បាន​៧៧​គ្រាប់ នៅ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប។

រីឯ​​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ CR7 វិញ ក៏​មិន​ធម្មតា​ដែរ ពោល​គឺ​ជាប់​កំណត់ត្រា​ពិភពលោក​ដល់​ទៅ​២​ឯណោះ។ ​កំណត់ត្រា​ទី​១ របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​​៣០​ឆ្នាំ​គឺ ស៊ុត​​ហ៊ែតទ្រីក​ (Hat-tricks) ច្រើន​ជាង​គេ​បំផុត​នៅ​ក្របខ័ណ្ឌ Spanish Primera Liga (២៧​ដង) និង​កំណត់ត្រា​ទី២ ជា​កីឡាករ​ ដែល​មាន​​ចំនួន​អ្នក​ Like និង​ Follow ច្រើន​ជាង​គេ​នៅ​លើ​ Facebook និង​ Twitter។

នេះ​គឺជា​សមិទ្ធផល​​មួយ​ផ្សេង​ទៀត សម្រាប់​តារា​ឆ្នើម​លំដាប់​ពិភពលោក​ទាំង​២​រូប​ខាង​លើ​នេះ ដែល​តែង​តែ​មាន​វត្តមាន ​ប្រជែង​​គ្នា​យក​ពាន​រង្វាន់​ធំៗ​ជា​ច្រើន៕

Post a Comment

 
Top