GuidePedia

0
យោង​តាម​ការ​ដោះដូរ​កីឡាករ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ក្លិប Manchester United ​បាន​ចំណាយ​លុយ​ច្រើន​ទៅ​លើ​កីឡាករ ប៉ុន្តែ​មិន​បាន​ទទួល​លទ្ធផល​ល្អ​មក​វិញ​នោះ​ទេ។


ក្របខ័ណ្ឌ English Premier League ​ត្រឹម​៣​រដូវ​កាល​ចុង​ក្រោយ​នេះ​បាន​ចំណាយ​ប្រាក់​ទិញ​កីឡាករ​ដល់​ទៅ​៥៦០​លាន​ផោន ប៉ុន្តែ​បើ​គិត​ពី​ភាព​ជាក់​ស្ដែង​វិញ​ក្រុម​កីឡាករ​ដែល​ទិញ​ចូល​ទាំង​អស់​នោះ មាន​តែ​៥០​ភាគរយ​ឬ​តិច​ជាង​នេះ​ទៅ​ទៀត​ដែល​មាន​សមត្ថភាព​សក្ដិសម​នឹង​តម្លៃ​ខ្លួន។

Man Utd ​អស់​១១៧,៧​លាន​ផោន ខណៈ​ដែល Spurs ​ចំណាយ​អស់ ១០០,៩​លាន​ផោន ​ជា​ក្លិប​ដែល​ឈរ​នៅ​លើ​គេ​ក្នុង​ការ​ចំណាយ​លុយ​ទិញ​កីឡាករ​ខុស។ កំហុស​ធំ​បំផុត​របស់​បិសាច​ក្រហម​គឺ Angel Di Maria ​ដែល​ទិញ​ពី Real Madrid ​មក​ក្នុង​តម្លៃ​ខ្លួន ៥៩,៧​លាន​ផោន ប៉ុន្តែ​លេង​បាន​តែ​មួយ​រដូវ​កាល​ក៏​ត្រូវ​លក់​ចេញ​ឱ្យ​ទៅ PSG ​វិញ​ក្នុង​តម្លៃ​ខ្លួន​៤៤​លាន​ផោន។ Marouane Fellaini ​ដែល​មាន​តម្លៃ​ខ្លួន ២៧​លាន​ផោន ​ទិញ​ Everton ​នៅ​ឆ្នាំ​២០១៣ ​ជាប់​លេខ​២​ជា​កីឡាករ​ដែល​ Man Utd ​ទិញ​មក​ខុស​ដែរ។

Ander Herrera ​និង​ Luke Shaw ​ដែល​ទិញ​មក​កាល​ពី​រដូវ​កាល​មុន​ក៏​មិន​ទាន់​បង្ហាញ​អ្វី​ឱ្យ​ល្អ​ណាស់​ណា​ដែរ ពោល​គឺ​រយៈ​ពេល​មួយ​រដូវ​កាល​មក​នេះ​ពួកគេ​មាន​របួស​ច្រើន ហើយ​លេង​មិន​បាន​៥០​ភាគរយ​ផង។
ឈ្មោះ​កីឡាករ​ដែល​ក្លិប​ចំណាយ​លុយ​ខុស

ភាគរយ​កីឡាករដែលទិញមកសមតំលៃខ្លួនរដូវកាល ២០១៥

ចំពោះ​ក្លិប​ផ្សេង​ទៀត​ដែល​ចំណាយ​លុយ​ខុស​ច្រើន​ដែរ​នោះ​គឺ Manchester City (​៥៣,៣​លាន​ផោន) , Liverpool (៥០,៤​លាន​ផោន) , Arsenal (៣៤,៣​លាន​ផោន) ​និង Chelsea (៣២,៩​លាន​ផោន) ៕

Post a Comment

 
Top