GuidePedia

0
ក្រុមបាល់ទាត់ជម្រើសជាតិតោកំណាចអង់គ្លេសនឹងលេងក្នុងលក្ខណៈបង្រ្កប់កិច្ចទល់នឹងក្រុមភ្ញៀវជម្រើសជាតិស្វីសនាម៉ោង ១៖៤៥នាទីរំលងអធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) នៃវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំង ។


អង់គ្លេស ជាក្រុមទី១ដែលបានឡើងទៅវគ្គ២៤ក្រុមចុងក្រោយនៅ Euro 2016 មុនគេ ក្រោយលេង៧ប្រកួតមកនេះ មិនដែលចាញ់ និងស្មើឡើយ ពោលគឺឈ្នះ រហូត រកបាន២១ពិន្ទុ ឈរនៅកំពូលតារាងប្រចាំពូល E ដាច់ ហើយក៏ជាក្រុមមួយទាន់លេងចាញ់ផងដែរ ក្រោយជ្រុះចេញពី World Cup 2014 ក្នុងពូលនៅ ប្រទេសប្រេស៊ីលមកឆ្នាំមុន អស់ ណាស់ត្រឹមស្មើប៉ុណ្ណោះ ។

កាលពីថ្ងៃសៅរ៍ ទី០៥ ខែកញ្ញាសប្តាហ៍មុន តោកំណាចជម្រើសជាតិអង់គ្លេស បានបំបាក់ក្រុមម្ចាស់ផ្ទះសាំងម៉ារ៉ាំង ៦-០ ដាច់ ដែល ជាការលេងបានល្អមែនទែន ពីសំណាក់ កីឡាករវ័យក្មេងៗជំនាន់ក្រោយដែលកំពុងប្រកបអាជីពនៅក្នុងលីក Premier League ស្រាប់ ដែលអាចធ្វើឲ្យអង់គ្លេស បន្តប្រវត្តិលេងមិនចាញ់ ទៀតនៅពហុ កីឡដ្ឋាន Wembley យប់នេះពេលជួប ក្រុមលេខ២ក្នុងពូល ស្វីស ។

តែយ៉ាងណាក៏ដោយ ស្វីសក៏កំពុងឡើងជើងផងដែរ ដែលបានឡើងទៅដល់វគ្គ១៦ក្រុមចុងក្រោយនៃ FIFA World Cup 2014 ដោយបានចាញ់អាហ្សង់ទីន ១-០ នៅនាទីបន្ថែម ដោយទើបតែចាញ់២ប្រកួតនៅឡើយទេ បន្ទាប់ពីឈ្នះ៥ មិនដែលស្មើ ៕

ក្រុមជម្រើសជាតិ អង់គ្លេស

ក្រុមជម្រើសជាតិ ស្វីស

Post a Comment

 
Top