ក្លិបយក្សរបស់អេស្ប៉ាញ FC Barcelona បានឈ្នះពានរង្វាន់ ជាក្លិបល្អបំផុតប្រចាំទ្វីបអឺរ៉ុប ឆ្នាំ២០១៥ ពីសមាគមក្លិបអឺរ៉ុប ECA (European Club Association) នៅទីក្រុង Geneva ប្រទេសស្វីស កាលពីថ្ងៃចន្ទម្សិលមិញ។
លោក Raul Sanllehí នាយកផ្នែកកីឡាបាល់ទាត់ក្លិប FC Barcelona គឺជាអ្នកតំណាងឡើងទៅទទួលរង្វាន់ពីប្រធានសមាគមក្លិបអឺរ៉ុបលោក Karl Heinz Rummenigge បន្ទាប់ពីក្លិបទទួលបានជោគជ័យដ៏ធំធេងរដូវកាលមុន ដោយឈ្នះពាន La Liga, Copa del Rey និង UEFA Champions League ទៀត ក្រោមការដឹកនាំរបស់អ្នកចាត់ការ Luis Enrique។
នេះជាលើកទី២ហើយ សម្រាប់ក្លិប Barca ដែលបានឈ្នះរង្វាន់នេះ ខណៈដែលលើកដំបូងធ្លាប់ទទួលបាននៅឆ្នាំ២០១១ ហើយរង្វាន់នេះ មានន័យថាអ្នកមានបុណ្យ គឺជាក្លិបដំបូងគេ ដែលទទួលបានរង្វាន់នេះ២ដងផងដែរ៕

Post a Comment