GuidePedia

0
Arsenal នឹង​បរិច្ចាគ​ប្រាក់​​១​ផោន​ពី​ការ​លក់​សំបុត្រ​ ទាំង​អស់​​ដែល​ប្រកួត​ជាមួយ​ Stoke City​ ចុង​សប្ដាហ៍​នេះ​ ជួយ​វិបត្តិ​ជន​ភៀស​ខ្លួន​ ​ដែល​កំពុង​តែ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​។


ក្លឹប​បាល់ទាត់​ជាង​ ៨០​ក្រុម​ដែល​បាន​ចូល​រួម​ប្រកួត​ទាំង​ក្នុង​ Champions League និង​ Europa League បាន​យល់​ព្រម​បរិច្ចាគ​ប្រាក់​១​ផោន ​ពី​ការ​លក់​សំបុត្រ​ទាំង​អស់​ក្នុង​ការ​ប្រកួត ​មក​ជួយ​វិបត្តិ​ជន​ភៀស​ខ្លួន ​​ប៉ុន្តែ​សម្រាប់​ក្រុម​កាំភ្លើង​ធំ ​Arsenal វិញ​អាច​ជា​ក្លឹប​ដំបូង​គេ​ក្នុង​ Premier League ដែល​យក​ជួយ​វិបត្តិ​ខាងលើ។

ដំណឹង​នេះ​ត្រូវ​បាន​បញ្ជាក់​ពី​លោក Arsene Wenger គ្រូ​បង្វឹក​ក្លឹប​កាំភ្លើងធំ ​ពេល​ដែល​លោក​ចូលរួម​ធ្វើ​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ។ " សម្រាប់​ការ​ប្រកួត​ជាមួយ Stoke City ពួក​យើង​នឹង​ដក​១​ផោន​ពី​ចំនួន​សំបុត្រ​ដែល​យើង​លក់​បាន​ឧបត្ថម្ភ​ជន​ភៀសខ្លួន​ពី​សង្គ្រាម​នៅ​ស៊ីរី"។ លោក​បាន​និយាយ​ទៅ​កាន់​កាសែត​ Metro Sport​ ។

បន្ទាប់​ពី​មាន​ជន​ភៀស​ខ្លួន​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ វិស័យ​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​កំពុង​ដុត​ដៃ​ដុត​ជើង​ជួយ​ឧបត្ថម្ភ​ជា​លុយ​កាក់​ជា​ច្រើន​ ខណៈ សមាគម​បាល់ទាត់​អឺរ៉ុប Uefa សង្ឃឹម​ថា​ប្រមូល​ប្រាក់​បាន​២​លាន​ផោន​បន្ទាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ Champions League ជើង​ទី​មួយ​ដែល​ត្រូវ​ចាប់​ផ្ដើម​នៅ​អាទិត្យ​ក្រោយ។


សម្រាប់​នៅ​តំបន់​អឺរ៉ុប​ក្លឹប​បាល់ទាត់​ Bayern Munich ជា​ក្រុម​ដែល​បាន​ចំណាយ​លុយ​ជាង​៧២០០០០​ផោន​នឹង​ក្រោយ​មក​មាន​ក្លឹប​Real Madrid និង ​Porto ជា​ដើម​ចំណាយ​ដល់​ទៅ​១​លាន​យូរ៉ូ ​ក្នុង​សប្បុរសធម៌​មួយ​នេះ។

Post a Comment

 
Top