GuidePedia

0
យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​ Real Madrid ខ្សែ​បម្រើ​ប្រយុទ្ធ​ James Rodriguez នឹង​ត្រូវ​ខក​ខាន​ជួយ​ក្លឹប​ ​ដោយ​សារ​តែ​រូប​គេ​មាន​របួស​សាច់​ដុំ​ភ្លៅ ដែល​របួស​នេះ​នឹង​ធ្វើ​ឲ្យ​ កីឡាករសញ្ជាតិកូឡុំប៊ីនៅ​ក្រៅ​ទីលាន​យ៉ាង​តិចចំនួន២​ខែ​​។


James បាន​ទៅ​ធ្វើ​តេស្ត​ ផ្នែក​វេជ្ជសាស្ត្រ​ នៅ​មន្ទីរពេទ្យ​សាកល​វិទ្យាល័យ​ Sanitas La Moraleja University Hospital នៅ​ប្រទេស​អេស្ប៉ាញ​ ហើយ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា មាន​របួស​រហែក​សាច់ដុំ​ភ្លៅ​ ខាង​ឆ្វេង​ពេល​ដែល​រូប​ជួយ​ជម្រើស​ជាតិ​កូឡុំប៊ី ​ប្រកួត​មិត្តភាព​ជាមួយ ​ប៉េរូ កាល​ពី​ថ្ងៃ​អង្គារ។ ហើយ​របួស​នេះ​ នឹង​ធ្វើ​ឲ្យ​រូបគេ​ត្រូវ​ខក​ខាន​ជួយ​ក្លឹប​ Real Madrid ប្រហែល​ជា​២​ខែ។


សូម​បញ្ជាក់​ថា​ Real Madrid​ នឹង​ត្រូវ​ប្រកួត​ជាមួយ​ Espanyol នៅ​យប់​ថ្ងៃ​សៅរ៍​ទី​១២​នេះ​ ក្នុង​ក្របខ័ណ្ឌ​ La Liga វេលា​ម៉ោង​៩​និង​០០​នាទី​។

Post a Comment

 
Top