GuidePedia

0
ក្រុម​ហង្ស​ក្រហម​ Liverpool ​រក​បាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់​ UEFA Europa League វគ្គ​សន្សំ​ពិន្ទុ​ពូល​ B ​ទល់​នឹង​ក្រុម​ Bordeaux ​​កាល​ពី​យប់​មិញ បន្ទាប់​ពី​​លទ្ធផល​បញ្ចប់​ត្រឹម​ស្មើ​ ១-១ ទាំង​ខក​ចិត្ត ចំណែក spur ទទួលបាន បីពិន្ទុនៅជុំដំបូង ​។


​ខ្សែ​បម្រើ​ Adam Lallana ​បាន​ស៊ុត​ឲ្យ​ Liverpool នាំ​មុខ​មុន​នាទី​៦៥ បន្ទាប់​ពី​ញាក់​ស៊ី​ប្រឡោះ​ជើង​​ខ្សែ​ការពារ​ Pablo ​យ៉ាង​ល្អ។ ប៉ុន្តែ​លុះ​ដល់​ចុង​តង់​ទី​២ នាទី​៨១ ខ្សែ​ប្រយុទ្ធ​ Ferreira Vieira បាន​ស៊ុត​គ្រាប់​តាម​ស្មើ​ ១-១ ឲ្យ​ Bordeaux វិញ ​​ខណៈ​ដែល​ខ្សែ​ការពារ​ហង្ស​ក្រហម ទាត់​បាល់​​ចេញ​ពី​ប្រអប់​ទី​មិន​បាន​ល្អ។

តារាឆ្នើម​ Philippe Coutinho មាន​ឱកាស​ស៊ុត​ចំ​គោលដៅ​ល្អ​២​ដង និង​ចំ​បង្គោល​ទី​១​ដង ខណៈ​ដែល​ Danny Ings ញាក់​ដាច់​ខ្សែ​ការពារ​ល្អ​​ដូច​គ្នា តែ​ត្រូវ​អ្នកចាំទី​សង្គ្រោះ​បាន។ យ៉ាង​ណា ខ្សែ​បម្រើ​ប្រេស៊ីល​ Coutinho នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ និង​បាន​ជាប់​ជា​ Man of the Match ក្នុង​ការ​ប្រកួត​នេះ​ផង​ដែរ។

ចំណែក spur ទទួលបាន បីពិន្ទុនៅជុំដំបូង ក្រោយពីបំបាក់ Qarabag ដោយ​​លទ្ធផល​ ៣ទល់នឹង១ ។ កីឡាករ Richard Almeida របស់ Qarabag បាន ស៊ុតប៉េណាល់ទីនាំមុខមុន ​១-០ នៅទាទី៧ ។

spur មកបានបីគ្រាប់វិញ ដោយកីឡាករ Heung-Min Son នៅនាទី២៨,៣០ និង កីឡាករ Erik Lamela ទាទី ៨៦ ។ ចប់ការប្រកួត Tottenham Hotspur ៣ - ១ Qarabag FK ៕







Post a Comment

 
Top