GuidePedia

0
Roberto Carlos ​អតីត​តារា​​ឆ្នើម​ជំនាញ​ហ្វ្រីឃីត​​របស់​ជម្រើស​ជាតិ​ប្រេស៊ីល គិត​​ថា​ Lionel Messi ​និង​ Cristiano Ronaldo ​មិន​មែន​ជា​កីឡាករ​កំពូល​លើ​លោក​ទេ ដោយ​លោក​យល់​ថា Neymar ទើប​ជា​កំពូល​កីឡាករ​លើ​លោក​បច្ចុប្បន្ន។


​ក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​មួយ នៅ​ប្រទេស​អេស្ប៉ាញ ​វីរបុរស​ក្រុម​ Real Madrid និង​ Inter Milan រូប​នេះ បាន​ប្រាប់​ដល់​ French paper L’Equipe ថា៖ “មនុស្ស​គ្រប់​គ្នា តែង​តែ​និយាយ​ពី​ Messi ឬ Ronaldo ថា​ពួកគេ​ជា​កីឡាករ​ល្អ​បំផុត ប៉ុន្តែ​សម្រាប់​ខ្ញុំ​គឺ​ Neymar។

ទោះ​ជា​គាត់​នៅ​ក្មេង​ តែ​គាត់​​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ណាស់​លើ​ស្មា​របស់​គាត់ ពេល​គាត់​លេង​ឲ្យ​ប្រេស៊ីល។ ដូច​ដែល​យើង​ឃើញ​ហើយ Neymar នៅ​ Barcelona ក៏​ធ្វើ​បាន​ល្អ​បំផុត ហើយ​នៅ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល គាត់​ជា​ប្រធាន​ក្រុម​ ដែល​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ទៀត”។


Naymar វ័យ​​២៣​ឆ្នាំ ស៊ុត​ចូល​ទី​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​​៤៦​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប ៦៧​ប្រកួត ខណៈ​ដែល​នៅ​ Barca ​តាំង​ពី​២០១៣ រូប​គេ​ស៊ុត​បាន​​៥៥​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​​សរុប​៩៤​ប្រកួត៕

Post a Comment

 
Top