អ្នកប្រដាល់ជើងថ្មី សេក ណារ៉ាក់ ក្លឹបអង្គរមានជ័យ បានប្រកាសសុំសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់ មិន សិលា សមាគមកីឡា ក្រសួងការពារជាតិ នាព្រឹក
ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៥នេះក្នុងកម្មពិធីកំពូលជើងឯក Xepert នៅលើសង្វៀន SEA-TV ។
កីឡាករ មិន សិលា បានវិលត្រឡប់មកកាន់សង្វៀនវិញកាលពីចុងខែសីហា កន្លងមកនេះ បន្ទាប់ពីរូបគេបានបាត់ខ្លួន មួយរយៈពីសង្វៀន ហើយ សិលា មាន កណ្ដាប់ដៃខ្លាំង និងស្នៀតកែងលឿន រហ័សណាស់ ហើយគេមានចិត្តប្រដាល់ធំថែមទៀត ។
ចំណែក សេក ណារ៉ាក់ ចង់ឈ្នះមិន សិលា ណាស់ តែមានតែវិធីម្យ៉ាងគត់ គឺត្រូវសម្រុកវាយមុន និងទាត់កាត់ទប់ការប៉ុនប៉ងចូលមកជិតរបស់ សិលា ទើបអាច មានផ្លូវឈ្នះកើត ព្រោះថា បើវាយតាមសម្រួល ឬតាមប្លង់បច្ចេក ទេសនោះ មិនអាចទៅរួចជាមួយសិលានោះឡើយ ។ ណារ៉ាក់ ប្រកួតចុងក្រោយនេះ វាយចាញ់ អ្នកប្រដាល់ ផាន ចំណាន ក្លឹបរាជសីហ៍ខេត្តរតនគិរីដោយពិន្ទុ ឯការប្រកួតចុងក្រោយរបស់ មិន សិលា វិញគឺវាយអ្នកប្រដាល់ ឡុង រឿងរ៉ា ក្លឹបខ្លារខិនមានរិទ្ធ ក្នុងទឹកទី៣ ។
វ អ្នកប្រដាល់ ឯក កៃឈៀង ក្លឹបម្កុដរាជសីហ៍ ដែលបាត់មុខជាច្រើនខែ បន្ទាប់ពីវាយឈ្នះអ្នកប្រដាល់ ម៉ាប់ ឆៃយ៉ា ក្លឹបខ្លារខិនមានរិទ្ធ កាលពីខែមីនា ឆ្នាំ២០១៥ កន្លងមកនោះ ពេលនេះនឹងត្រូវជួបប្រកួតជាមួយ អ្នកប្រដាល់ ផាន ចំណាន ក្លឹបរាជសីហ៍ខេត្តរតនគិរី ក្នុងទម្ងន់៦៥គីឡូក្រាម ។
កៃឈៀង មានស្នៀតប្រដាល់មិនសូវច្បាស់លាស់ប៉ុន្មានដែរ ពោលការប្រកួតកន្លងមក ភាគច្រើនគេវាយអាងកម្លាំង បាយសុទ្ធសាធ ។ រីឯ ផាន ចំណាន ជាអ្នក ប្រដាល់ដែលមានល្បិចកលក្នុងការប្រកួតច្រើន ហើយស្នៀតប្រដាល់របស់គេក៏មានប្លង់វាយល្អត្រឹមត្រូវតាមបច្ចេកទេសដែរ ដែលកៃឈៀងពិបាកនឹងយកឈ្នះ ។
ទោះជាយ៉ាងណា ចំណាន ពុំអាចមើលស្រាល កៃ ឈៀង បានឡើយ ត្បិត កៃ ឈៀង គេមានប្រៀបឈ្នះ លើកម្លាំងកាយសម្បទាបាត់ទៅហើយ បើទោះចាញ់តិច និក ក៏ដោយចុះ ក៏មិនមានបញ្ហាដែរ ព្រោះថា កម្លាំងស៊ុហ្វគឺជាកត្តាកំណត់នៃជ័យជំនះ ។
ការប្រកួតចុងក្រោយ ឯក កៃឈៀង វាយឈ្នះ ម៉ាប់ ឆៃយ៉ា ក្លឹបខ្លារខិនមានរិទ្ធដោយពិន្ទុ ។ ចំណែកការប្រកួតចុង ក្រោយរបស់ ផាន ចំណាន វិញវាយឈ្នះ ចាន់ ឆាយម៉ៅ ក្លឹបនិរោធមានជ័យដោយពិន្ទុ ។
អ្នកប្រដាល់ ម៉ា ចាតចាន់ អ្នកប្រដាល់ជើងថ្មី ក្លឹបអន្លង់វែងខេត្តឧត្តរមានជ័យ ប្រកួតជាមួយអ្នកប្រដាល់ ម៉ន សាម៉េត ក្លឹបការិយាល័យទី៥ កងទ័ពជើងគោក ក្នុងទម្ងន់៥៧គីឡូក្រាម អ្នកប្រដាល់ ស្រៀង ទិតធិ ក្លឹបគុនខ្មែរអង្គរ ប្រកួតជា មួយអ្នកប្រដាល់ ព្រឿង សុជាតិ ក្លឹបកងពលលេខ២ ក្នុងទម្ងន់៥៧គីឡូក្រាម និង អ្នកប្រដាល់ ជា រឿយឈី ក្លឹបអមតៈគុនខ្មែរ ប៉ះអ្នកប្រដាល់ លាភ រដ្ឋា ក្លឹបដីឡូតិ៍ខេត្តបាត់ដំបង ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ៕

Post a Comment