ការប្រកួតក្នុងពានរង្វាន់ MCL2015 ក្នុងសប្ដាហ៍ទី១៦នេះ ក្រុមខ្លាំង មិនដែលចាញ់បឹងកេតអង្គរ មិនអាចរក្សាកំណត់ត្រាឈ្នះរបស់ខ្លួន បន្តទៀតបានទេនៅម្សិលនេះ បន្ទាប់ពីត្រូវក្រុមបៀលប្រាយស៊ី៣ទល់២។ ឯក្រុមណាហ្គាវើលវិញលុតក្រុមវេស្ទើនយ៉ាងចាស់ដៃដល់ទៅ៨ទល់២។
ការជួបគ្នារវាងក្រុមបឹងកេត និងបៀលប្រាយនៅ កីឡដ្ឋានស្តាតចាស់ ពិតជាជក់ចិត្ត ដោយសារក្រុមទាងពីរធ្វើការវាយសម្រុកគ្នាទៅវិញទៅមក យ៉ាងខ្លាំង ទោះបីជាតង់ទីមួយក៏ដោយ។ចូលដល់នាទី៤៥+ កីឡាករ Joseph របស់បៀលប្រាយ បានស៊ុតទម្លាយសំណាញ់ទី បឹងកេតបានសម្រេច ហើយលទ្ធផលនេះបន្តរហូតចប់តង់ទីមួយ។
ចូលតង់ទីការប្រយុទ្ធរកគ្រាប់បាល់ របស់ក្រុមទាំងពីរកាន់តែក្ដៅគគុក។ កីឡាករប៊ុនហេង របស់បៀលប្រាយរកបានមួយគ្រាប់ទៀតឲ្យក្លឹប មុនពេល ឃួន ឡាបូរ៉ាវី សងបានមួយគ្រាប់វិញ ឲ្យក្រុមលោក ប្រាក សុវណ្ណារ៉ា។
ក្រោយមក Sumaila ស៊ុតទម្លាយដៃស្អិតអ្នកចាំទីស៊ូ យ៉ាទីធ្វើឲ្យ BBU នាំមុខ ៣ គ្រាប់ទល់១ គ្រាប់ប៉ុន្តែ ខ្សែការពារកម្ពស់បាន សុខ សុវណ្ណ បានបន្ថែមមួយគ្រាប់ទៀតឲ្យបឹងកេត។ ទោះយ៉ាងនេះក្ដីលទ្ធផលនេះ បន្តរហូតដល់ចប់ការប្រកួត៩០នាទីគឺ BBU ៣ និងបឹងកេតអង្គរ២។
ដោយឡែក ការជួបគ្នារបស់ណាហ្គា និងវេស្ទឺន ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកវិញ ក្រុមរបស់លោក មាស ចាន់ណា បានទទួលជ័យជំនះយ៉ាងត្រចះត្រចង់ ដោយអាចរកបានដល់ទៅ៨ទល់២។ ៨គ្រាប់របស់ណាហ្គារកបានដោយកីឡាករ Barry ៤គ្រាប់ ឈឹម សំបូរ ២គ្រាប់ ស៊ុន សុវណ្ណរិទ្ធី ១គ្រាប់ និង ឃឹម បូរី ១គ្រាប់។ ចំណែកកីឡាករ មីហុង និងនុត ស៊ីនួន រកបានមួយគ្រាប់ម្នាក់ឲ្យវេស្ទើន។

Post a Comment