GuidePedia

0
Alessandro Florenzi ស៊ុតបាល់បញ្ចូលទីពីចំងាយយ៉ាងស្អាតអស់ទាស់ជួយឱ្យក្រុម "ចចកព្រៃ" Roma តាម​យក​ស្មើរ​ក្រុម Barcelona 1-1 នៅ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ UEFA Champions League ជើងទីមួយពូល E កាល​ពី​ថ្ងៃ​ពុធ​ទី 16 ខែ​កញ្ញាកន្លងមកនេះ​។


ក្រុម Roma របស់អ៊ីតាលីបាន​​បើកទ្វារទទួយលភ្ញៀវ​ម្ចាស់​ការពារ​តំណែង​ជើងឯក Champions League​​ក្លឹប Barcelona របស់អេស្ប៉ាញ យ៉ាងស្វិតស្វាញ ដោយលទ្ធផលជាផ្លូវការគឺ Roma 1 - 1 Barcelona ។

នៅក្នុងតង់ទីមួយ Barcelona បានស៊ុតបំប៉ោងសំណាញ់ម្ចាស់ផ្ទះមុន នៅនាទីទី31 ដោយកីឡាករជម្រើសជាតិ អ៊ុយរ៉ាហ្កាយ Luis Suarez ប៉ុន្តែមិនបាន ប៉ុន្មានាទីផង កីឡាករ Alessandro Florenzi ស៊ុតបញ្ចូលទីពីចំងាយយ៉ាងស្អាត ជួយឱ្យ Roma តាមស្មើរវិញបានសម្រេច ។

លុះចូលមកត់ទីពីរ ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បន្ថែមទៀតបាន ចប់ការប្រកួត Roma 1 - 1 Barcelona ។



Post a Comment

 
Top