សម្រាប់ពូល B ក្នុងព្រឹត្តិការណ៍ដណ្ដើមជើងឯក ស៊ីម៉ងត៍អូដ្ឋ កាលពីល្ងាចថ្ងៃសៅរ៍ ទី១២ ខែកញ្ញា កីឡាករ ជើងខ្លាំងកម្ពុជា ធី តុងហ៊ី ត្រូវកីឡាករថៃវាយឲ្យ សន្លប់ក្នុងទឹកទី៣ ធ្វើឲ្យភ្ញាក់ផ្អើលសង្វៀន TV5 ជាខ្លាំង និងបណ្ដាលឲ្យបាត់៣ពិន្ទុ ក្នុងវគ្គបើកឆាកសន្សំពិន្ទុនេះដែរ ។
កីឡាករ ធី តុងហ៊ី ដែលអ្នកណាក៏ស្គាល់យូរមកហើយថា ជាជើងខ្លាំងម្នាក់នោះមិនអាចយកឈ្នះលើគូប្រកួតជាជនជាតិថៃ WeerachaiMenayuthin បានទេ បើទោះជាការប្រកួតនេះត្រូវគេទស្សន៍ទាយតាំងពីដើមទីថា តុងហ៊ី នឹងបាន៣ពិន្ទុនាំមុខគេ ។ អ្នកទាំង២ប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត ដោយស្ទើរពិបាក បែង ចែកដឹងថា អ្នកណាមានប្រៀបជាងអ្នកណាណាស់ ក្នុងពេលដែលការប្រកួតនេះទើបបញ្ចប់ទឹកទី១ ។
ការប្រកួតក្នុងទឹកទី២ ទាំងកីឡាករកម្ពុជា និងកីឡាករថៃ ឃើញបង្កើនសកម្មភាពវាយសម្រុកដាក់គ្នាកាន់តែខ្លាំង ដោយកីឡាករកម្ពុជាក៏ល្អ ហើយកីឡាករ ថៃ WeerachaiMenayuthin ក៏ខ្លាំងក្នុងទឹកទី៣ កីឡាករកម្ពុជា និងថៃកាន់តែបង្កើនកំដៅដាក់គ្នា ធ្វើឲ្យកីឡាករថៃ មានឱកាសវាយត្រូវត្រង់ចំណុចសៀតផ្កា និងចំណុចសំខាន់ជាច្រើនទៀត សន្លប់នៅចុងទឹកទី៣ ។
ជ័យជម្នះរបស់ WeerachaiMenayuthin ត្រូវគេមើលឃើញថា នឹងធ្វើឲ្យគេក្លាយជាអ្នកមានអាទិភាពនាំមុខគេក្នុងពូលB ដោយសារតែក្នុងពូលនេះ ធី តុងហ៊ី គឺជាបេក្ខភាពដែលថៃ ខ្លាចជាងគេក្នុងចំណោម៤នាក់ដែលនៅជាមួយគ្នា ។
សូមបញ្ជាក់ថា កីឡាករ ដែលដណ្ដើមបាន៣ពិន្ទុដូចគ្នាមួយគូទៀត គឺកីឡាករ ថៃ ប៊ុនហាន មកពីក្លឹបឫទ្ធីពោធិ៍សែនជ័យ បន្ទាប់ពីគេបានផ្ដួលកីឡាករ អៀង ច័ន្ទល័ក្ខ មកពីក្លឹបកងទ័ពជើងគោកក្នុងទឹកទី៣ ។ ទាំងកីឡាករWeerachaiMenayuthin និងកីឡាករថៃ ប៊ុនហាន ត្រូវការឈ្នះម្នាក់២ប្រកួត ទើបអាចបន្ត ឱកាសទៅកាន់វគ្គខ្វែង ប៉ុន្តែនៅមិនទាន់ច្បាស់ពីសំណាងនៅឡើយទេ ក្នុងពេលដែលការប្រកួតបន្តបន្ទាប់ត្រូវគេមើលឃើញថា ក្រាលសុទ្ធតែបន្លាលើផ្លូវដើរ បែបនេះនោះ ៕

Post a Comment